• 2018-07-14 02:33:15
  • ព័ត៌មាន

SSD លើ MacBook Pro ឆ្នាំ ២០១៨ ដំណើរ​ការ​លឿន​​មិន​គួរ​ឲ្យ​ជឿ

  • 2018-07-14 02:33:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ​ Laptop Mag បាន​ធ្វើ​តេស្ត​លើ​ MacBook Pro ឆ្នាំ​ ២០១៨ អេក្រង់​ទំហំ​ ១៣ អ៊ីញ ដោយ​ចង់​ដឹង​បាន​ដំណើរ​ការ​ខ្លាំង​កម្រិត​ណា។

MacBook Pro ដែល​​គេ​យក​មក​ធ្វើ​តេស្ត​នេះ​មាន​តម្លៃ ១ ៩៩៩ ដុល្លារ​ ដោយ​មាន​ CPU Intel Core i5 ជំនាន់​ទី ៨, RAM ទំហំ ៨ GB និង​អង្គ​ផ្ទុក​ទិន្នន័យ​ SSD ទំហំ​ ៥១២ GB។

ពេល​ធ្វើ​តេស្ត​​លើ​ការ​កូពី​ឯកសារ​​គេ​បាន​ឲ្យ​តម្លៃ MacBook Pro ឆ្នាំ ២០១៨ មាន​ SSD ដែល​ដំណើរ​ការ​លឿន​ជាង​គេ​បំផុត​សម្រាប់​ពពួក​ Laptop។ ធ្វើ​ការ​កូពី​ឯកសារ​ទំហំ​ ៤,៩ GB នៅ​លើ MacBook Pro ឆ្នាំ ២០១៨ ប្រើ​ពេល​តែ ២ វិនាទី​ប៉ុណ្ណោះ មាន​ន័យ​ថា​ ១ វិនាទី​កូពី​បាន​ ២ ៥១៩ MB។

ចំណែក​ឯ​ Laptop ដទៃ​ទៀត​​ដូច​ជា​ Dell XPS 13, HP Spectre 13, Huawei MateBook X Pro, Asus Zenbook 13, Microsoft Surface Book 2 ជា​ដើម​មាន​ល្បឿន​កូពី​​​ត្រឹម​ពី​​ ២០០ ទៅ ៤០០ MB ក្នុង​ ១ វិនាទី​ប៉ុណ្ណោះ៕​​​​​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់