- 2018-07-09 02:28:24
- ព័ត៌មាន
ស៊ូជាមួយអាមេរិកលែងរួច CEO ក្រុមហ៊ុន ZTE ប្រកាសដើរចេញពីតំណែង
- 2018-07-09 02:28:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ូជាមួយអាមេរិកលែងរួច CEO ក្រុមហ៊ុន ZTE ប្រកាសដើរចេញពីតំណែង
ចន្លោះមិនឃើញ
អស់រយៈពេលជាង ៣ ខែហើយសង្រ្គាមផ្នែកសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិកនិងចិន បានបង្កការរាំងស្ទះចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ZTE រហូតដល់ថ្នាក់រដ្ឋាភិបាលអាមេរិកប្ដឹងផ្ដល់ឲ្យក្រុមហ៊ុនយក្សមួយនេះត្រូវបង់ប្រាក់ពិន័យដល់ទៅ ១ ពាន់លានដុល្លារ។
ជុំវិញបញ្ហានេះក៏នាយកប្រតិបត្តិជាន់ខ្ពស់ជាច្រើនតំណែងរបស់ ZTE ត្រូវបង្ខំចិត្តលាលែងពីតំណែង ដោយក្នុងនោះក៏រួមមានទាំង CEO លោក Cheng Lixin បានស្នើពាក្យប្រកាសដើរចេញជាផ្លូវការ។ សេចក្តីប្រកាសនេះធ្វើឡើងក្រោយចេញពាក្យលាឈប់ពីសមាជិកអតីតក្រុមប្រឹក្សាភិបាល ១៤ រូប និងប្រភពមិនទាន់ផ្លូវការក៏សង្កត់ធ្ងន់ថាក្រុមហ៊ុននឹងតែងតាំងលោក Xu Ziyang ជា CEO ថ្មី។
បញ្ជាក់ថាលោក Lixin បានចូលមកបម្រើការឲ្យ ZTE នាថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០១០ ក្នុងតំណែងជាប្រធានគ្រប់គ្រង ZTE North America និងកាន់កាប់ ZTE USA នាខែមេសា ឆ្នាំ ២០១៧ រហូតឡើងជាបន្តបន្ទាប់ដល់នាយកប្រតិបត្តិក្រុមហ៊ុនទាំងមូល។ លទ្ធផលនៃការខិតខំប្រឹងប្រែងរបស់លោក បានជួយឲ្យ ZTE ឈរនៅចំណាត់ថ្នាក់ទី ៥ ក្នុងសហរដ្ឋអាមេរិក ប៉ុន្តែដោយសារបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ គ្រប់យ៉ាងក៏ផ្តើមមានការប្រែប្រួលយ៉ាងគំហុក។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: