- 2018-07-08 05:02:08
- ព័ត៌មាន
ទី រ៉ាឌី៖ ពិភពលោកមានអាហ្នឹងអស់ហើយ ខ្មែរយើងគួរតែមានអាហ្នឹងដែរ
- 2018-07-08 05:02:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទី រ៉ាឌី៖ ពិភពលោកមានអាហ្នឹងអស់ហើយ ខ្មែរយើងគួរតែមានអាហ្នឹងដែរ
ចន្លោះមិនឃើញ
“ពិភពលោកមានអាហ្នឹងអស់ហើយ ខ្មែរយើងគួរតែមានអាហ្នឹងដែរ"។ នេះជាសម្ដីរបស់លោក ទី រ៉ាឌី ស្ថាបនិក Khmer 24 និយាយអំពី គេហទំព័រទិញលក់ទំនិញអនឡាញ នៅក្នុងកម្មវិធី Talkin' Biz។
កាលបើកគេហទំព័រនៅឆ្នាំ២០០៩ សហគ្រិនរូបនេះ ជួបការលំបាកច្រើន ព្រោះវាជាការទំព័រអាជីវកម្មថ្មីសន្លាង មិនសូវទទួលបានការគាំទ្រពីគ្រួសារ និងអតិថិជន គួបផ្សំនឹងការប្រើប្រាស់ Internet របស់ពលរដ្ឋខ្មែរ មិនទាន់ទូលំទូលាយ។ បើទោះបានកម្រៃតិចតួចក្ដី សាស្ត្រាចារ្យផ្នែកព័ត៌មានវិទ្យា បានចំណាយខ្លួនជាដើមទុន ក្នុងស្មារតីខិតខំធ្វើការ ធ្វើយ៉ាងណាឱ្យអាជីវកម្ម Digital របស់លោក មុជទៅគោលដៅ។
លោក រ៉ាឌី ថា៖" វាត្រូវដើរជាដាច់ខាត បើ Khmer24 មិនដើរ ក៏មានក្រុមហ៊ុនផ្សេងគេធ្វើដើរដែរ ខ្ញុំត្រូវសាកល្បងឱ្យវាដើរ"។
អ្វីនៅពីក្រោយការប្ដេជ្ញាដាច់អហង្ការមួយនេះ? ពិតណាស់ ទាំងនោះ គឺជាការជឿជាក់លើទីផ្សារ និងចំណង់។ ចង់ជ្រាប់កាន់តែច្បាស់ សូមទស្សនាកិច្ចសម្ភាសន៍ខាងក្រោម៖
ទស្សនាវីដេអូ
ដោយមានជំនាញផ្នែកព័ត៌មានវិទ្យា លោក ទី រ៉ាឌី ចាយដើមទុនត្រឹមតែ ៥០ដុល្លារប៉ុណ្ណោះ ហើយបច្ចុប្បន្នអាជីវកម្មរបស់លោក កំពុងស្រូបបានអតិថិជនគួរឱ្យគត់សម្គាល់។ ក្នុងមួយថ្ងៃគេហទំព័រនេះ មានអ្នកចូលទស្សនា ៦ម៉ឺននាក់ ដាច់ស្រឡះបើធៀបនឹងកាលបើក ២០០៩ មានតែ៥០នាក់ប៉ុណ្ណោះ៕