• 2018-07-06 02:17:57
  • ព័ត៌មាន

iPhone ចេញ​ពីរ​ខែ​ទៀត អាច​មាន​ជម្រើស​ពណ៌​ខៀវ ដែល​គ្រប់​គ្នា​ប្រាថ្នា

  • 2018-07-06 02:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិភាគ​ Ming Chi Kuo បាន​ចេញ​របាយការណ៍​ថ្មី​ចុង​ក្រោយ​មួយ​ ដែល​​មាន​​និយាយ​ពី​​ចំណុច​​ផ្លាស់​ប្ដូរ​ថ្មីៗ​មួយ​ចំនួន​មាន​លើ​​ iPhone ដែល​ចេញ​នៅ​​ឆ្នាំ ២០១៨ នេះ។

ក្នុង​របាយការណ៍​បាន​បង្ហាញ​ក្ដី​រំពឹង​ថា​ iPhone ដែល​ប្រើ​ប្រាស់​អេក្រង់​ OLED នឹង​មាន​ជម្រើស​ពណ៌​ខ្មៅ, ពណ៌​ស និង ពណ៌​មាស​ដែល​ជា​ពណ៌​ថ្មី។ ចំណែក​ iPhone ប្រើ​ប្រាស់​អេក្រង់​ LCD វិញ​​ទំនង​ជា​នឹង​មាន​ជម្រើស​ពណ៌​​ប្រផេះ, ស, ខៀវ, ក្រហម​ និង ពណ៌​ទឹក​ក្រូច​ទៀត​ផង។

ជម្រើស​ពណ៌​ដ៏​ច្រើន​នៅ​លើ​ iPhone ប្រើ​អេក្រង់​ LCD នេះ​ ធ្វើ​ឲ្យ​គេ​នឹក​ភ្នក​​ទៅ​ដល់​សម័យកាល​​ iPhone 5c ដោយ​ iPhone 5c ជា​ស្មាតហ្វូន​មាន​តម្លៃ​ធូរ​ថ្លៃ​ និង​មាន​ជម្រើស​ពណ៌​ឆើតៗ​ជា​ច្រើន។

​​​លោក​ Ming Chi Kuo ក៏​បាន​​បង្ហាញ​ការ​ជឿជាក់​ថា​​ចំនួន​លក់ iPhone ស៊េរី​ថ្មី​នឹង​មាន​ការ​កើន​ឡើង​លើស​ឆ្នាំ​មុន ដោយ​អាច​លក់​បាន​ដល់​ ៧០ លាន​គ្រឿង នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ ២០១៨៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី