- 2018-07-04 05:12:00
- ព័ត៌មាន
ប្រយ័ត្នគេធ្វើស៊ី! គិតបន្តិចសិន បើមានកម្មវិធីណាតម្រូវឲ្យភ្ជាប់ជាមួយ Gmail
- 2018-07-04 05:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នគេធ្វើស៊ី! គិតបន្តិចសិន បើមានកម្មវិធីណាតម្រូវឲ្យភ្ជាប់ជាមួយ Gmail
ចន្លោះមិនឃើញ
បើតាមលោក អ៊ូ ផាន់ណារិទ្ធ ជាសាស្ត្រាចារ្យផ្នែកបច្ចេកវិទ្យា និងសុវត្ថិភាពកុំព្យូទ័រអះអាងថា កម្មវិធីមួយចំនួន (Third_Party) ដែលអាចមានសិទ្ធិភ្ជាប់ (Access) ចូលទៅកាន់គណនី Gmail របស់អ្នកដោយមិនដឹងខ្លួន។ វាអាចមានលទ្ធភាពក្នុងការអានសារ សរសេរសារ និងលុបសាររបស់អ្នកដោយមិនដឹងខ្លួន។
អ្នកអាចចូលទៅមើលថា តើកម្មវិធីណាខ្លះបានភ្ជាប់ចូលទៅកាន់គណនី Gmail ឬ Google Drive របស់អ្នកដូចខាងក្រោម៖
១. ចូលទៅកាន់ Google's "My Account" ហើយធ្វើការ Log-in ជាមួយនិងគណនី (username/password) របស់ Gmail អ្នក
២. នៅពេលដែលអ្នក Log-in រួច នោះអ្នកនិងអាចឃើញនូវរាល់កម្មវិធីទាំងឡាយណាដែលអ្នកបានផ្តល់សិទ្ធចូលទៅកាន់គណនី Google ដោយរួមមាន Gmail និង Google Drive ជាដើម។
៣. ចំពោះកម្មវិធីណាដែលភ្ជាប់ចូលទៅកាន់ Gmail (ឧទាហរណ៍) នោះវានិងចេញពាក្យប្រាប់ឲ្យយើងដឹង "Has access to Gmail"
៤. អ្នកអាចធ្វើការលុបចោលនូវសិទ្ធិភ្ជាប់ដោយចុចទៅលើប៊ូតុង "Remove Access" button។
សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ឬពិនិត្យឲ្យបានច្បាស់លាស់មុននិងអ្នក អនុញ្ញាតឲ្យមានកម្មវិធីធ្វើការភ្ជាប់ទៅកាន់គណនី Google របស់អ្នក នោះអ្នកអាចក្លាយទៅជាជនរងគ្រោះដោយមិនដឹងខ្លួន៕
អានអត្ថបទបន្ត៖