- 2018-07-03 09:07:00
- ព័ត៌មាន
ប្រកួតថតរូប Huawei ជម្រុះខ្ទេច ពី ៤០០ សល់ត្រឹម ១០០នាក់
- 2018-07-03 09:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកួតថតរូប Huawei ជម្រុះខ្ទេច ពី ៤០០ សល់ត្រឹម ១០០នាក់
ចន្លោះមិនឃើញ
ការប្រកួតថតរូបដោយប្រើ Smartphone ដែល Huawei បានប្រកាសកាលពីដើមខែកុម្ភៈ ពេលនេះបានបញ្ចប់វគ្គទី ១ ហើយ ដោយបេក្ខជនចុះឈ្មោះសរុប ៤០០នាក់ ជម្រុះសល់ត្រឹម ១០០នាក់ប៉ុណ្ណោះ។
លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំកម្ពុជាបាននិយាយថា៖ “ដោយសារមានការគាំទ្រច្រើន យើងទទួលបានការចុះឈ្មោះរហូតដល់ ៤០០នាក់ ដែលក្នុងរយៈពេល ១១សប្ដាហ៍ យើងជម្រុះសល់ត្រឹម ១០០នាក់ ដោយមានចែកលេខកូដត្រឹមត្រូវ"។
ការប្រកួតថតរូប Huawei Phone Contest នេះ មាន ៤ ដំណាក់កាល៖
១. វគ្គចុះឈ្មោះ (បានបញ្ចប់ហើយ)
២. វគ្គតារា Huawei (ការប្រកួតជម្រុះ ៤ សប្ដាហ៍) ដោយគ្រាន់តែថតរូបថ្មី និងផុសក្នុងបណ្ដាញសង្គម ផ្ទាល់ខ្លួនជា Public និងក្នុង Group Cambodia Photography ដោយសរសេរថា #HuaweiPhotoContest4 #HuaweiP20Series #HuaweiNovaSeries និងផ្ញើ link មកក្រុមការងារ (សម្រាប់ការ Submit ចុចទីនេះ និងសម្រាប់ការមើលលេខរៀង ចុចទីនេះ
៣. វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (ប្រកួតជាក្រុមនៅ មណ្ឌលគិរី ឬកំពត)
៤. វគ្គផ្ដាច់ព្រ័ត្រ (ភ្នំពេញ ក្នុងកម្មវិធីផ្លូវការរបស់ Huawei)
សម្រាប់អ្នកឈ្នះចុងក្រោយនឹងទទួលបានដំណើរកម្សាន្តថតរូបទៅសិង្ហបុរី (២ រង្វាន់) HUAWEI Nova2i (១ រង្វាន់) HUAWEI Y9 2018 (១ រង្វាន់) និងរង្វាន់អនុស្សាវរីយ៍ជាច្រើន។
សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជា ចូលទៅ៖