- 2018-06-30 03:13:10
- ផលិតផលថ្មី
រថយន្តដឹកគ្រឿងទេស គ្មានមនុស្សបើក នឹងដាក់ដំណើរការនៅអាមេរិកឆាប់ៗនេះ!
- 2018-06-30 03:13:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តដឹកគ្រឿងទេស គ្មានមនុស្សបើក នឹងដាក់ដំណើរការនៅអាមេរិកឆាប់ៗនេះ!
ចន្លោះមិនឃើញ
ក្រុមហ៊ុន Kroger Co និង Silicon Valley របស់អាមេរិកនឹងដាក់ដំណើរការរថយន្តគ្មានមនុស្សបើក ដើម្បីដឹកគ្រឿងទេសស្រស់នៅរដូវក្តៅនេះ ក្នុងការផ្គត់ផ្គង់ដល់ហាងលក់គ្រឿងទេស ២ ៨០០ កន្លែងក្នុងរដ្ឋចំនួន៣៥នៅអាមេរិក។
ជាយុទ្ធសាស្ត្រដើម្បីកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុនលក់រាយដែលបានផ្គត់ផ្គង់គ្រឿងទេសដ៏ធំបំផុតមួយនេះ។ កាលពីឆ្នាំទៅចំណូលសរុបរបស់ Kroger មានប្រមាណ ១៣,៧ ពាន់លានដុល្លារអាមេរិក។
រថយន្ត R1 ដឹកគ្រឿងទេសដោយស្វ័យប្រវត្តិគ្មានមនុស្សបើក។ ទំហំរបស់វាស្មើនឹង ២/៣ នៃរថយន្ត Toyota Corolla ហើយអាចធ្វើដំណើរក្នុងល្បឿនអតិបរមា ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។
នៅពេលដែលអតិថិជនបញ្ជាទិញនៅលើវេបសាយរបស់ Kroger ក្រុមហ៊ុននឹងប្រាប់ថា R1 ចេញដំណើរនៅពេលណា ធ្វើដំណើរដល់ណា ហើយនិងលេខសំងាត់ដើម្បីបើកយកអីវ៉ាន់ក្នុងឡាន។
បច្ចេកវិទ្យានេះត្រូវបានផលិតដោយអតីតបុគ្គលិក Google ដែលផ្តោតលើគម្រោងយានយន្តបើកបរដោយស្វ័យប្រវត្តិ៕