- 2018-06-29 23:25:00
- ព័ត៌មាន
មកស្គាល់ជយលាភី ICT Award ទាំង ៤ ជំនាន់តាំងពីឆ្នាំ ២០០៥
- 2018-06-29 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ជយលាភី ICT Award ទាំង ៤ ជំនាន់តាំងពីឆ្នាំ ២០០៥
ចន្លោះមិនឃើញ
ICT Award ជាកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំតាំងពីឆ្នាំ ២០១៥ ដើម្បីជំរុញដល់បណ្ដាស្ថាប័នរដ្ឋនិងឯកជន បង្កើតគំនិតថ្មីៗលើបច្ចេកវិទ្យា ដាក់ពាក្យចូលរួមប្រកួតប្រជែងគ្នា។ តាំងពីកកើតលើកដំបូង ការប្រកួតប្រជែងនេះមានការចូលរួមយ៉ាងសស្រាក់សស្រាំពីគ្រប់មជ្ឍដ្ឋាន។
គិតមកដល់ឆ្នាំ ២០១៨ មានគម្រោងកម្មវិធីចំនួន ១២ បានជាប់ជាជយលាភីប្រចាំឆ្នាំ៖
+ជយលាភី ICT Award ឆ្នាំ ២០១៥
+ជយលាភី ICT Award ឆ្នាំ ២០១៦៖
+ជយលាភី ICT Award ឆ្នាំ ២០១៧៖
+ជយលាភី ICT Award ឆ្នាំ ២០១៨៖
ក្រៅពីជយលាភីប្រចាំកម្មវិធី ក៏មានគម្រោងដែលឈ្នះតាមប្រភេទមាតិកានីមួយៗ។
ការប្រកួតប្រជែង ICT Awards មានការបែងចែកទៅតាមប្រភេទនិងពានរង្វាន់ខុសៗគ្នាដូចជា៖
សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលអភិវឌ្ឍន៍ឡើង ក្នុងគោលបំណងផ្តល់ប្រសិទ្ធភាព កាត់បន្ថយពេលវេលា តម្លាភាព និងមានតម្លៃទាបសម្រាប់បម្រើវិស័យសាធារណៈ។ កម្មវិធីអាចត្រូវអភិវឌ្ឍដោយស្ថាប័នឯកជន ស្ថាប័នរដ្ឋសហគ្រាសរដ្ឋដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាល ឬជំនួយបរទេសនិងអាចស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ។ កម្មវិធីមិនមានភាពចាំបាច់ត្រូវបានប្រើប្រាស់ពេញលេញនោះទេ ប៉ុន្តែត្រូវបានប្រើប្រាស់ដោយស្ថាប័នរដ្ឋណាមួយ រួចហើយ។ កម្មវិធីដែលត្រូវបានអភិវឌ្ឍហើយត្រូវបានប្រើប្រាស់ដោយសហគ្រាសរដ្ឋឬស្ថាប័នរដ្ឋសម្រាប់គោលដៅរកប្រាក់ចំណេញមិនរាប់បញ្ចូលក្នុងប្រភេទពានរង្វាន់នេះទេ។
សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលសម្រាប់បម្រើសេចក្ដីត្រូវការរបស់វិស័យឯកជនរួមមានដូចជាកម្រងកម្មវិធីសម្រាប់គ្រប់គ្រងឧស្សាហកម្ម, កម្រងកម្មវិធីសម្រាប់គ្រប់គ្រងភស្តុភារតាមអេឡិចត្រូនិក (e-Logistics), កម្រងកម្មវិធីសម្រាប់ការគ្រប់គ្រងខ្សែសង្វាក់ផលិតកម្ម, កម្រងកម្មវិធីឧស្សាហកម្មហិរញ្ញវត្ថុ ទំនាក់ទំនង សេវាសុខាភិបាលតាមអេឡិចត្រូនិក ទេសចរ និងបដិសណ្ឋាកិច្ចជាដើម។ ក្រុមហ៊ុនចុះបញ្ជីក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានម្ចាស់ភាគហ៊ុនក្នុងស្រុក ១០០%។ សម្រាប់ក្រុមហ៊ុនសហកម្មសិទ្ធិរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេសម្ចាស់ភាគហ៊ុនក្នុងស្រុកត្រូវមានភាគហ៊ុនយ៉ាងតិច ៥១%។
សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលអភិវឌ្ឍន៍ឡើងសម្រាប់គាំទ្រសហគមន៍របស់ខ្លួន ក្នុងគោលបំណងលើកកម្ពស់គុណភាពជីវិត ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស ក្នុងគោលបំណងជួយកាត់បន្ថយគម្លាតឌីជីថល។
សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលអភិវឌ្ឍន៍ឡើងសម្រាប់ផ្តល់នូវការគ្រប់គ្រងនិងគាំទ្របច្ចេកទេសទៅដល់ព័ត៌មាន និងឧស្សាហកម្មកម្សាន្តដូចជា ការផ្សាយទូរទស្សន៍ វិទ្យុ រោងភាពយន្ត តន្ត្រី ទស្សនាវដ្ដី កាសែត ព័ត៌មានលើអ៊ីនធឺណិត ហ្គេមកម្សាន្ត។ ផលិតផលនោះអាចបង្កើតឡើង ជាទម្រង់អត្ថបទសំឡេង រូបភាពនិងវីដេអូជាដើម។
សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុនធុរកិច្ច បង្កើតតិចជាងរយៈពេល៣ឆ្នាំ ពីកាលបរិច្ឆេទចុះឈ្មោះដាក់ពាក្យប្រកួតប្រជែង។ ម្ចាស់ភាគហ៊ុនធំត្រូវតែជាអ្នកដែលរកឃើញ ឬជាអ្នកផ្តួចផ្តើមគំនិតមុនដំបូង និងមិនមែនជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេណាមួយ។
សំដៅលើកម្រងកម្មវិធី ឧបករណ៍ ឬ ផលិតផលដែលទើបតែស្រាវជ្រាវ រកឃើញចេញពីគំនិតថ្មី សម្រាប់បម្រើតម្រូវការទីផ្សារចេញពីសាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ ឬក្រុមហ៊ុនដែលរកឃើញ និងបង្កើតគំនិតថ្មីៗ។ កម្មវិធីមិនទាន់ប្រើប្រាស់នៅឡើយ ហើយមិនទាន់បានបញ្ចប់រួចរាល់សព្វគ្រប់ ប៉ុន្តែអាចធ្វើបង្ហាញពីមុខងារនិងដំណើការរបស់វា ព្រមទាំងរក្សាកម្មសិទ្ធិបញ្ញាជាម្ចាស់របស់អ្នកដែលរកឃើញឬជាអ្នកផ្តួចផ្តើមគំនិតមុនដំបូង (ផ្ទាល់ខ្លួន ឬក្រុមហ៊ុន)៕