• 2018-06-25 00:27:00
  • ព័ត៌មាន

Apple ចេញ​សារ​ព្រមាន កុំ​ឲ្យ​ម្ចាស់​ iPhone Jailbreak ឲ្យ​សោះ​

  • 2018-06-25 00:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន Apple បាន​ចេញ​សារ​ព្រមាន​ជា​សាធារណៈ​ដល់​បណ្តា​អ្នក​ប្រើប្រាស់​ដែល​ចង់ Jailbreak ឧបករណ៍ iPhone/iPad និង iPod Touch។ ​ប្រព័ន្ធ​ប្រតិបត្តិ iOS បង្កើត​ឡើង​ក្នុង​គោលដៅ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​និង​ភាព​គួរ​ឲ្យ​ទុក​ចិត្ត​បាន ដោយ​មុខងារ​ការពារ​សុវត្ថិភាព​បំពាក់​មក​ស្រាប់​ដើម្បី​ប្រឆាំង​នឹង Malware ឬ Virus ក្នុង​កិច្ច​គាំពារ​ទិន្នន័យ​ព័ត៌មាន​បុគ្គល។

ក្រុមហ៊ុន​លោក Tim Cook បាន​សង្កត់​ធ្ងន់​នូវ​បញ្ហា​ចោទ ៥ ចំណុច ដោយ​ការ Jailbreak ម៉ាស៊ីន:

  • ភាព​ងាយ​រង​គ្រោះ​ប្រព័ន្ធ​សុវត្ថិភាព: ការ Jailbreak ឧបករណ៍​នឹង​កាត់​បន្ថយ​នូវ​ស្រទាប់​ការពារ​ទិន្នន័យ​បុគ្គល​លើ​ឧបករណ៍ iOS ជា​ហេតុ​ធ្វើ​ឲ្យ Hacker អាច​លួច​ព័ត៌មាន បង្ក​ផល​ប៉ះពាល់​ដល់​ម៉ាស៊ីន វាយ​លុក​ប្រព័ន្ធ Network និង​ជ្រៀត​ចូល​នូវ Malware, spyware ឬ virus ជា​ច្រើន។

  • អស្ថិរភាព: ជា​ញឹកញយ​កម្មវិធី​មាន​ក្នុង​ម៉ាស៊ីន​និង​ទាញ​ពី​ខាង​ក្រៅ រមែង​ដំណើរការ​ខុសៗ​លោត​ចេញ​មក​ក្រៅ (Crash) ហើយ​បាត់បង់​ទិន្នន័យ។

  • ថាមពល​ថ្ម​ចុះ​អន់​ថយ: កម្មវិធី Hack នឹង​បង្ក​ឲ្យ​ថាមពល​ថ្ម​ចុះ​ថយ​រហ័ស​ជាង​មុន។

  • ទិន្នន័យ​និង​សំឡេង​មិន​ប្រាកដប្រជា: ការ​ទំនាក់ទំនង Call នឹង​បង្ហាញ​សំឡេង​រអាក់រអួល មាន​សភាព​យឺត និង​បង្ហាញ​ទិន្នន័យ​ទីតាំង Location មិន​ច្បាស់លាស់។

  • ការ​រំខាន​នៃ​សេវាកម្ម: សេវាកម្ម​ប្រើប្រាស់​ដូច​ជា iCloud, iMessage, FaceTime, Apple Pay, Visual Voicemail, Weather និង Stocks នឹង​ជួប​បញ្ហា​រអាក់រអួល​ឬ​លែង​ដំណើរការ​រៀង​រហូត​លើ​ឧបករណ៍។

  • មិន​អាច​ធ្វើការ Update ជំនាន់ Software ថ្មី: រាល់​ឧបករណ៍​ដែល​រង​ការ Hack នឹង​មិន​អាច​ទទួល​ការ Update នូវ​ប្រព័ន្ធ Software ឬ​កម្មវិធី​ថ្មី​ពី​ក្រុមហ៊ុន Apple បាន​ឡើយ។

បញ្ជាក់​ថា​ដំណោះស្រាយ​ដើម្បី​បញ្ចប់​បញ្ហា​នេះ ប្រសិន​ណា​អ្នក​ជ្រុល​ខ្លួន Jailbreak ម៉ាស៊ីន​រួច​ទៅ​ហើយ​នោះ អាច​ដក​ថយ​វិញ​បាន​តាម​រយៈ​ការ Restore ម៉ាស៊ីន​ជា​ជម្រើស​ល្អ​បំផុត ប៉ុន្តែ​ពុំ​អាច​ធ្វើ​ការ​Erase Data ក្នុង Settings ឬ Update តាម​រយៈ​ប្រព័ន្ធ OTA (Over-the-air) បាន​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់