• 2018-06-25 02:46:14
  • ព័ត៌មាន

Soyo កម្មវិធី​ទស្សនា​ខ្សែ​ភាព​យន្ត​សំបូរ​បែប​ឈ្នះ​ពាន​ម្ដង​ពីរ​ក្នុង​កម្មវិធី ICT Award 2018

  • 2018-06-25 02:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Soyo ជា​កម្មវិធី​កម្សាន្ត​មួយ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​​ប្រាស់​ទស្សនា​​​ខ្សែ​​​​​ភាព​​​យ​​​ន្ត និង រឿង​​​ភាគ​​​ល្បីៗ ⁣​​រាប់ពាន់​​រឿង​មាន​ដូច​ជា ខ្មែរ ថៃ កូរ៉េខាងត្បូង ហូលីវូត និង​​​ប្រទេស​​​ល្បីៗ​​​ដទៃ​​​ទៀត កម្មវិធី​​​ទូ​រ​​​ទស្សន៍ បាន​​​នៅ​​​គ្រប់​​​ទីកន្លែង គ្រប់​​​ពេលវេលា ​គ្នា​ដែន​កំណត់ និង​លើ​​​គ្រប់​​​ឧបករណ៍​​​នានា​​​ដែល​​​កែសម្រួល​​​ជា​​​ភាសា​​​ខ្មែរ (​​សំឡេង និងអក្សរ​​​ខ្មែរ​​) ។

លោក ស៊ុត ឈាង​​​ឡេង នាយក​​​គ្រប់​​​គ្រង​​​ផ្នែក​​​អាជីវកម្ម​​​របស់ SOYO បាន​​និយាយ​ថា​នេះ​ជា​ភាព​ជោគ​ជ័យ​មួយ​​​របស់​​​យើង​​​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ក្នុង​កម្មវិធី ICT Award 2018 នេះ​ដោយ​ធ្វើ​ការ​ឆ្លង​កាត់​វគ្គ​ជម្រុះ​ជា​ច្រើន​ដំណាក់​កាល។

កម្មវិធី ICT Award ជា​កម្មវិធី​​​ប្រកួត​ប្រជែង​គំនិត​បង្កើត​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​ទូរគមនាគមន៍​ពី​បណ្ដាល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដូច​ជា ការ​បង្កើត​​ធុរកិច្ច មាតិកា​ឌីជីថល វិស័យ​ឯកជន ការ​រួម​ចំណែក​ទទួលខុស​ត្រូវ​ក្នុង​សង្គម វិស័យ​សាធារណៈ ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍។

ក្នុង​នោះ Soyo ក៏​បាន​ទទួល​ជយលាភី​ចំនួន​ពីរ ពី​ក្មវិធី​គឺ ពាន​រង្វាន់​ក្រុមហ៊ុន​ផ្ដើម​អាជីវកម្ម​ជោគជ័យ​លើ​ផ្នែក​បច្ចេកវិទ្យា ជាប់​ចំណាត់​ថ្នាក់​លេខ ២ និង​ពាន់​រង្វាន់​ឆ្នើម​ផ្នែក មាតិកា​ឌីជីថល ដោយ​មាន​ការ​ចូល​រួម​ពី​បណ្ដាល​ក្រុមហ៊ុន ស្ថាប័ន​ជា​ច្រើន​ដែល​មាន​គំនិត​បង្កើត​ថ្មី​ក្នុង​វិស័យ​បច្ចេកវិទ្យា។

គួរ​បញ្ជាក់​ផង​ដែរ​ថា​កម្មវិធី​នេះ​ផង​ដែរ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ ក្រសួង​ប្រៃសណីយ៍​​ និង​​ទូរគមនាគមន៍ ដើម្បី​​ជំរុញ​លើក​ទឹកចិត្ត​ដល់​សិស្ស​និស្សិត បណ្ដា​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​មាន​ផលិតផល​និង​សេវាកម្ម​​នៃ​គំនិត​បង្កើត​ថ្មី​លើ​វិស័យ​បច្ចេកវិទ្យា អាច​ចូលរួម​ដាក់ពាក្យ​ប្រកួតប្រជែង​គ្នា​ដើម្បី​​ដណ្ដើម​យក​ពាន​រង្វាន់។

ដើម្បី​ធ្វើ​ការ​ដោនឡូត​បាន​សូម​ចុច Play Store និង ISO ដើម្បី​​​ចូល​​​ប្រើ និង មើល​​​គ្រប់​​​រឿង​​​ទាំងអស់ អ្នក​​​ប្រើ​​​​​ត្រូវ​​​ចុះឈ្មោះ​​​ដោយ​​​គ្រាន់តែ​​​ដាក់​លេខ​​​ទូ​រ​​​ស័ព្ទ​​​ និង ទិញ​​​គ​ម្រោ​​​ង​​​ដែល​​​ផ្តល់​ជូន​​​តាម​​​ចំ​​​ណង់​​​ចំ​​​ណូ​​​ល​​​ចិត្ត​​​របស់​​​អ្នកប្រើប្រាស់។

នៅ​ពេល​​​អ្នកប្រើប្រាស់​​​បាន​​​ចូល​​​ក្នុង​ប្រ​​​ព័​​​ន្ធ​​ SOYO ដែល​​​ជា​​​កម្មវិធី​​​នាំ​មុខ​គេ​​​ខាង​​​ផ្នែក​​​​​​កម្សាន្ត​បែប​បច្ចេកវិទ្យា នោះ​​​លោក​អ្នក​នឹង​​​អាច​​៖ ទស្សនា​​​ភាព​​​យ​​​ន្តលើ​​​ទូរ​ស័ព្ទ​​, ឧបករណ៍​​ tablet​​ នានា​​, និង​​​កម្មវិធី Internet browser ផ្សេងៗ​​​ អាច​​​ប្រើប្រាស់ Chromecast​​ និង AirPlay  ​​ជាមួយ​​​កម្មវិធី SOYO​​ ទស្សនា​​​យ៉ាង​​​ត្រជាក់​​​ភ្នែក​​​ជាមួយ Full HD resolution ដ៏​​​​ច្បាស់​​​ ទទួលបាន​​​ខ្សែ​​​ភាព​​​យ​​​ន្ត​​​ថ្មីៗ ដែល​​​នឹង​​​ធ្វើ​​​ការបញ្ចូល​​​ចូលក្នុង SOYO ជា​​​ញឹកញាប់​​​ ទទួលបាន​​​ខ្សែ​​​ភាព​​​យ​​​ន្ត​​​ដ៏​​​ថ្មី​សន្លាង ដែល​​​នឹង​​​ដាក់បញ្ចូល​​​តែ​​​នៅ​លើ SOYO ប៉ុណ្ណោះ​​​ ទស្សនា​​​កម្មវិធី​​​វីដេអូ​​ភាព​យ​ន្ត​​​មួយ​​​ចំ​​​នួន​​​ឥតគិតថ្លៃ​​​ ទស្សនា​​​ភាព​​​យ​​​ន្ត​​ ឬវីដេអូ​​​មាន​​​សំឡេង​​​ជា​​​ភាសា​​​ខ្មែរ​​​ក្នុង​​​ភាព​​​យ​​​ន្ត​​​និង​​​វីដេអូ​​​ ទស្សនា​​​ភាព​​​យ​​​ន្ត​​ ឬ​​​​វីដេអូ​​​មាន​​​អក្សរ​​​បក​​​ប្រែ​ជា​​​ភាសា​​​ខ្មែរ​​​និង​​​អង់គ្លេស ​​​ ​​ ​​

អត្ថបទ៖ ម៉េងងី

មតិយោបល់