• 2018-06-22 07:51:04
  • ព័ត៌មាន

Messenger មាន​មុខងារ​ថ្មី អាច​បក​ប្រែ​ភាសា​បាន​​ភ្លាមៗ​

  • 2018-06-22 07:51:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook កំពុង​នាំ​យក​មុខងារ​បក​ប្រែ​ភាសា​ដោយ​ស្វ័យប្រវត្តិ​​​ដាក់​លើ​កម្មវិធី​ Messenger ​របស់​ខ្លួន ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​ស្វែង​យល់​ពី​គ្នា​បាន​កាន់​តែ​ងាយ​ស្រួល​ជាង​មុន។

តាម​ការ​ចុះ​ផ្សាយ​របស់​ CNET ​ឲ្យ​ដឹង​ថា​មុខងារ​​បក​ប្រែ​ស្វ័យប្រវត្តិ​​នេះ​នឹង​ចាប់​ផ្ដើម​បញ្ចេញ​ឲ្យ​ប្រើ​មុន​គេ​សម្រាប់​អ្នក​ប្រើ​ប្រាស់​នៅ​សហរដ្ឋអាមេរិក​ និង​ប្រទេស​អេស្ប៉ាញ ហើយ​​ដំបូង​គឺ​មាន​សមត្ថភាព​បក​ប្រែ​រវាង​ភាសា​អង់គ្លេស​ និង​អេស្ប៉ាញ​ប៉ុណ្ណោះ។

​នៅ​ពេល​អ្នក​ប្រើ​ប្រាស់​ម្នាក់​ដែល​មាន​​កំណត់​ភាសា​ជា​ភាសា​អង់គ្លេស​លើ​កម្មវិធី​ Messenger ទទួល​បាន​សារ​ជា​ភាសា​អេស្ប៉ាញ​​ នោះ​នឹង​ឃើញ​មាន​លោត​សារ​មួយ​សួរ​ថា​ចង់​បក​ប្រែ​ភាសា​អេស្ប៉ាញ​ទៅ​ជា​អង់គ្លេស​ឬ​អត់។ ប្រសិន​បើ​ចុច​ "Yes” នោះ​សារ​នឹង​ត្រូវ​បក​ប្រែ​ភ្លាមៗ។

Facebook បាន​បញ្ជាក់​ហើយ​ថា​នឹង​ថ្ងៃ​ខាង​មុខ​ គ្រោង​នឹង​បន្ថែម​ការ​ Support ជា​មួយ​ភាសា​ដទៃ​ទៀត​ ក្រៅ​តែ​ពី​ អង់គ្លេស-អេស្ប៉ាញ៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់