• 2018-06-22 01:47:29
  • ផលិតផលថ្មី

Speaker Bluetooth ថ្មី​របស់​ Xiaomi តម្លៃ​ត្រឹម​ ២២ ដុល្លារ​

  • 2018-06-22 01:47:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi បាន​បញ្ចេញ​លក់​ Speaker Bluetooth ថ្មី​មួយ​នៅ​ប្រទេស​ឥណ្ឌា​ ដែល​ជា​ម៉ូដែល​ Mi Pocket Speaker 2 មាន​តម្លៃ​ត្រឹម​ ២២ ដុល្លារ​ប៉ុណ្ណោះ។

Mi Pocket Speaker 2 នេះ​ជា​ Speaker ខ្នាត​តូច​ដែល​មាន​កម្ពស់​ ៩ ស.ម និង​ទទឹង​ ៥,៨ ស.ម តែ​ប៉ុណ្ណោះ។ តួ​ខ្លួន​ផ្នែក​ខាង​ក្រោម​របស់​វា​ធ្វើ​ឡើង​ពី​សារធាតុ​ប៉ូលីកាបូណាត​ និង​ផ្នែក​ខាង​លើ​​ធ្វើ​ពី​អាលុយមីញ៉ូម។

Speaker នេះ​ប្រើ​ប្រាស់​ Bluetooth 4.1 មាន​ថ្ម​ទំហំ​ ១២០០ mAh ដែល​អាច​ចាក់​ចម្រៀង​ស្ដាប់​បាន​រយៈពេល​ដល់​ ៧ ម៉ោង៕​​

ចុចអាន៖

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់