- 2018-06-21 14:00:57
- ព័ត៌មាន
រកឃើញម្ចាស់ជ័យលាភី ICT Award 2018 ក្នុងនោះ Soyo ជាប់ចំណាត់ថ្នាក់ដែរ
- 2018-06-21 14:00:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញម្ចាស់ជ័យលាភី ICT Award 2018 ក្នុងនោះ Soyo ជាប់ចំណាត់ថ្នាក់ដែរ
ចន្លោះមិនឃើញ
ទីបំផុតលទ្ធផលបានរកឃើញក្រុមហ៊ុនឆ្នើមៗ ដែលបានផ្ដើមអាជីវកម្មជោគជ័យលើផ្នែកបច្ចេកវិទ្យា ដោយក្នុងចំណោមក្រុមហ៊ុនខ្លាំងៗនោះ Soyo បានឈ្នះពានរង្វាន់ពីរ ពីកម្មវិធី Cambodia ICT Award 2018។ ការប្រកាសលទ្ធផលធ្វើឡើងនៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅប៉ុន្មានម៉ោង មុននេះ។
- សូមចុចអាន៖ Cambodia ICT Award 2018 ពន្យារពេលទទួលពាក្យ អ្នកមិនទាន់ដាក់ប្រញាប់ឡើង!
យោងតាមសេចក្ដីរាយការណ៍ពី លោក ម៉េងងី ក្រុមការងារ Sabay ដែលបានចុះទៅយកព័ត៌មាននៅក្នុងពិធីប្រកាសលទ្ធផលខាងលើ បានឲ្យដឹងថា
- ជ័យលាភីលេខ ១៖ បានទៅលើក្រុមហ៊ុន Morakot VB (Core Banking System) បង្កើតឡើងដោយក្រុមហ៊ុន Morakot Technology ។ ពានរង្វាន់លេខ ១ដែលមានប្រាក់រង្វាន់ ១ម៉ឺនដុល្លារ បានទៅលើក្រុមហ៊ុន Morakot ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលផ្ដោតសំខាន់លើប្រព័ន្ធធនាគារ សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ ហាងបញ្ចាំ និងប្រតិបត្តិការឥណទាន។
- ជ័យលាភីលេខ២៖ បានទៅលើក្រុមហ៊ុន Soyo Entertainment Co.,Ltd។ រង្វាន់លេខ ២នេះ ទទួលបានប្រាក់រង្វាន់ ៣ពាន់ដុល្លារ និងពានមួយទៀតឈ្មោះថា ពានរង្វាន់ល្អបំផុតតាមវិស័យ ដោយបានចាត់ទុក ក្រុមហ៊ុន Soyo សម្រាប់មាតិកាផ្នែកឌីជីថល។
- សូមចុចអាន៖ ICT Award បើករដូវកាលថ្មី មានស្នាដៃអីថ្មីប្លែក អាចដាក់ពាក្យប្រកួតប្រជែងបាន
ក្រុមហ៊ុន Soyo ជាកម្មវិធីទស្សនាភាពយន្តដំបូងក្នុងប្រទេសកម្ពុជា ដែលបណ្ដុំទៅដោយភាពយន្តខ្មែរ ថៃ ចិន កូរ៉េ ហូលីវូដ រាប់ពាន់រឿងជាមួយនឹងការប្រែសម្រួលជាភាសាខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះកម្មវិធី Soyo បានផលិត និងនាំយកនូវទស្សនីយភាពប្លែកៗ ដែលអាចទស្សនាបាននៅក្នុងកម្មវិធីតែមួយគត់។ Soyo ផ្ដល់ភាពងាយស្រួល និងសំបូរបែបក្នុងការទស្សនាបាននៅក្នុងលើឧបករណ៍គ្រប់ប្រភេទ ដោយប្រិយមិត្តអាចរីករាយបានគ្រប់វេលា គ្រប់ទីកន្លែង។
- ជ័យលាភីលេខ ៣៖ បានទៅលើក្រុមហ៊ុន BanhJi បង្កើតឡើងដោយក្រុមហ៊ុន PCG & Partner Co., Ltd. ពានរង្វាន់លេខ ៣ មានប្រាក់រង្វាន់ ២ពាន់ដុល្លារ។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលផ្ដោតសំខាន់នៅក្នុងការគាំទ្រ សហគ្រាសធុនតូច និងមធ្យម ដើម្បីឲ្យពួកគេអាចរៀបចំរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ ទទួលបាន និងធ្វើការទូទាត់វិក្កយបត្រលឿន ព្រមទាំងអាចទទួលបានកម្ចី ដោយផ្អែកលើរបាយការណ៍ហិរញ្ញវត្ថុតែប៉ុណ្ណោះ។
អ្នករាយការណ៍ព័ត៌មាន Sabay បានឲ្យដឹងទៀតថា ក្រៅពីជ័យលាភីខាងលើកម្មវិធីក៏បានផ្ដល់ពានរង្វាន់ល្អបំផុតតាមវិស័យ ដែលបានទៅលើ៖ ក្រុមហ៊ុនន BanhJi សម្រាប់ផ្នែកការចាប់ផ្ដើមធុរកិច្ច, ក្រុមហ៊ុន Soyo សម្រាប់មាតិកាផ្នែកឌីជីថល, ក្រុមហ៊ុន Morakot VB សម្រាប់វិស័យឯកជន អង្គការ ODC សម្រាប់ផ្នែកមាតិកាទទួលខុសត្រូវក្នុងសង្គម និងក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់វិស័យសាធារណៈ។
ក្រុមហ៊ុនដែលទទួលបានជយលាភីទាំង៣ ខាងលើនេះ នឹងត្រូវបានអញ្ជើញឲ្យចូលរួមពិព័រណ៍ ក្នុងកម្មវិធី Ehelon Summit 2018 នៅប្រទេសសិង្ហបុរី និងចូលរួមប្រកួតបន្ត សម្រាប់ពានរង្វាន់់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានអាស៊ាន (ASEAN ICT Award)។
- សូមចុចអាន៖ ជយលាភីមេដាយមាស មិនហ៊ានគិតដល់ ក្រោយឈ្នះពាន ICT Award 2017
សូមបញ្ជាក់ថា ការប្រគល់ពានរង្វាន់ខាងលើនេះ ធ្វើឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង វិទ្យាស្ថាន NIPTICT ដែលបានប្រព្រឹត្តិទៅនៅក្រសួងប្រៃសណីយ៍ កាលពីយប់ថ្ងៃទី ២១ ខែមិថុនានេះ។
ពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជា (Cambodia ICT Award) ២០១៨ ផ្ដល់នូវពានរង្វាន់ចំពោះសមិទ្ធផលបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលមានភាពច្នៃប្រឌិតខ្ពស់ បំផុតក្នុងប្រទេសកម្ពុជា រៀបចំឡើងដោយវិទ្យាស្ថានជាតិ NIPTICT និងមានការឧបត្ថម្ភគាំទ្រ ពីមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និងការអភិវឌ្ឍ លើវិស័យទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុន CFOCN ក្រុមហ៊ុន Edotco និង ក្រុមហ៊ុន ប្រៃសណីយ៍កម្ពុជា៕