• 2018-06-22 00:45:00
  • ព័ត៌មាន

ផ្តើមពីលុយ ១ ពាន់ដុល្លារ ក្មេងប្រុសវ័យ ១៨ ឆ្នាំ ក្លាយជាសេដ្ឋីដោយមិនដឹងខ្លួន

  • 2018-06-22 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ការ​បោះ​ទុន​វិនិយោគ​លើ​រូបិយប័ណ្ណ​ឌីជីថល Bitcoin ហាក់​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​បំផុត ប៉ុន្តែ​អ្នក​នឹង​ភ្ញាក់ផ្អើល​ពី​បុរស​វ័យ​ត្រឹម ១៨ ឆ្នាំ មាន​ឈ្មោះ Erik Finman ដែល​សម្រេច​បោះបង់​ការ​សិក្សា​នៅ​វិទ្យាល័យ នៃ​រដ្ឋ Idaho សហរដ្ឋអាមេរិក មក​ប្រែ​ក្លាយ​ជា​សេដ្ឋី​វ័យ​ក្មេង ជ្រោក​ក្រោម​ទ្រនំ​នៃ​ការ​ជួញដូរ​ Bitcoin។

ថ្វី​បើ​យុវជន​ជា​ច្រើន​មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​មហាសេដ្ឋី ប៉ុន្តែ​ស្ថិត​ក្នុង​ភាគរយ​តិច​បំផុត​ដែល​មាន​សមត្ថភាព​អាច​ឈោង​សម្រេច​គោលដៅ​របស់​ខ្លួន​បាន។ Erik Finman បាន​ភ្នាល់​ជាមួយ​ឪពុក​ម្តាយ​ថា​ប្រសិន​ណា​ខ្លួន​អាច​ក្លាយ​ជា​សេដ្ឋី​ត្រឹម​វ័យ ១៨ ឆ្នាំ នោះ​មិន​ចាំ​បាច់​ទៅ​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ទៀត​ឡើយ។​

គិត​ត្រឹម​ឆ្នាំ ២០១៧ Erik មាន Bitcoin ៤០៣ ឯកតា ​នៅ​ក្នុង​ដៃ គ្រា​នោះ​មួយ​ឯកតា​ថ្លៃ ២ ៧០០ ដុល្លារ ធ្វើ​ឲ្យ​ចំណូល​សរុប​ទទួល​បាន ១,០៩ លាន​ដុល្លារ ប៉ុន្តែ​ធៀប​នឹង​បច្ចុប្បន្ន​ក្នុង​មួយ​ឯកតា​ឡើង​ដល់ ៦ ៧៦៧ ដុល្លារ ។ ពោល​ការ​វិនិយោគ​នេះ ផ្តួចផ្តើម​ឡើង​តាម​រយៈ​អំណោយ ១ ពាន់​ដុល្លារ ដែល​លោក​យាយ​ផ្តល់​ឲ្យ​កាល​ពី Finman ស្ថិត​នៅ​វ័យ ១២ ឆ្នាំ។

នៅ​ចុង​ឆ្នាំ ២០១៣ ការ​វិនិយោគ​លើ​រូបិយប័ណ្ណ​ឌីជីថល ១ ពាន់​ដុល្លារ បាន​កើន​ដល់ ១ មុឺន​ដុល្លារ ក្រោយ​មក​លក់​ចេញ​គ្រប់​យ៉ាង ដើម្បី​មក​បង្កើត​ក្រុមហ៊ុន​ផ្តល់​ចំណេះដឹង Online មួយ​មាន​ឈ្មោះ Botangle ប៉ុន្តែ​នា​ខែ​មករា ឆ្នាំ ២០១៥ មាន​បុរស​ម្នាក់​មក​ទិញ​យក​ក្រុមហ៊ុន​នេះ ដោយ​ផ្តល់​នូវ​សំណើ​​រវាង​លុយ​សុទ្ធ ១០០ ០០០ ដុល្លារ និង​កាក់ Bitcoin ៣០០ ឯកតា។ Erik បាន​រើស​យក Bitcoin ព្រោះ​គិត​ទុក​ជា​មុន​ថា​ក្នុង​ថ្ងៃ​មុខ​ប្រភេទ​រូបិយប័ណ្ណ​ឌីជីថល​នឹង​ឡើង​ថ្លៃ​កប់​ពពក។

ក្នុង​រយៈ​ពេល​ត្រឹម ១ ឆ្នាំ តម្លៃ Bitcoin បាន​កើន​ឡើង ៣០០ ភាគរយ រហូត​ដល់​អ្នក​វិភាគ​ខ្លះ​បាន​ប៉ាន់ប្រមាណ​ថា​នឹង​ឡើង​ដល់ ១ លាន​ដុល្លារ​នៅ​ឆ្នាំ ១០ ឆ្នាំ​បន្ទាប់ ជា​ហេតុ​នាំ​ឲ្យ​បុរស​វ័យ​ក្មេង​រូប​នេះ កាន់​តែ​ពុះកញ្ជ្រោល​ឡើង​ក្នុង​ទីផ្សារ​ជូញ​ដូរ Bitcoin។

ប្រភព: https://techviral.net/18-year-old-becomes-millionaire-selling-bitcoin/

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techviral ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់