- 2018-06-21 02:15:00
- ព័ត៌មាន
ឡូយហួស កម្មវិធីប្រើបច្ចេកវិទ្យា AR របស់ក្រសួងដាក់ឲ្យសិស្សទី ១២ ដោនឡូតហ្វ្រី
- 2018-06-21 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយហួស កម្មវិធីប្រើបច្ចេកវិទ្យា AR របស់ក្រសួងដាក់ឲ្យសិស្សទី ១២ ដោនឡូតហ្វ្រី
ចន្លោះមិនឃើញ
ថ្មីៗនេះ ក្រសួងអប់រំបានប្រកាសចេញកម្មវិធីមួយឈ្មោះថា MoEYS App Scan សម្រាប់ប្រើដើម្បីជំនួយដល់ការត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ។
កម្មវិធីទូរសព្ទដៃ MoEYS App Scan ជាឧបករណ៍ជំនួយដល់ការសិក្សា ត្រូវបង្កើតឡើងដើម្បីជួយសិស្សឱ្យយល់កាន់តែច្បាស់អំពីមុខវិជ្ជានីមួយៗ។
App Scan ប្រើបច្ចេកវិទ្យា AR (Argumentd Reality) ដែលជួយឲ្យការសិក្សាមានភាពរីករាយ សម្បូរបែប និងគួរឱ្យចាប់អារម្មណ៍ តាមរយៈការទស្សនាវីដេអូដែលមានចលនានៅលើរូបភាពខ្លះនៃសន្លឹកសៀវភៅសិក្សាគោលដោយផ្ទាល់លើមុខវិជ្ជាជីវវិទ្យា គីមីវិទ្យា និងរូបវិទ្យា។
កម្មវិធី MoEYS App Scan ក៏មានដាក់បញ្ចូលកម្មវិធីធ្វើតេស្តសាកល្បងសមត្ថភាពសម្រាប់សិស្សថ្នាក់ទី ១២ លើមុខវិជ្ជាចំនួន ៥ រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា ដែលអនុញ្ញាតឲ្យប្អូនៗសិស្សានុសិស្សអាចវាស់ស្ទង់សមត្ថភាពដោយខ្លួនឯងសម្រាប់ការត្រៀមប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិខាងមុខ។ ចំពោះកម្មវិធីនេះនៅលើ iOS(App Store) នៅមិនទាន់មាននៅឡើយទេ ប៉ុន្តែអាចនឹងទាញយកបាននាពេលឆាប់ៗនេះ។
ចុចទីនេះ នៅលើ Play Store
អានអត្ថបទបន្ត៖