• 2018-06-19 01:31:23
  • ព័ត៌មាន

iOS 12 Beta 1 ត្រូវ​ជើង​ខ្លាំង Jailbreak បាន​បាត់ទៅហើយ​

  • 2018-06-19 01:31:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Liang Chen សមាជិក​នៃ​ក្រុម Tencent Keen Lab បាន​ជោគជ័យ​លើ​ការ Jailbreak ប្រព័ន្ធ​ប្រតិបត្តិ iOS 12 Beta 1 ដែល​ដំណើរការ​លើ iPhone X។ លោក​បាន​បង្ហោះ​ចែកចាយ​វីដេអូ​លើ​បណ្តាញ​សង្គម Twitter និង YouTube ពី​សកម្មភាព​អំឡុង​ពេល Jailbreak។

ប៉ុន្តែ​មិន​អាច​ប្រាកដ​បាន​ឡើយ ថា​លោក​នឹង​បញ្ចេញ​កំណែ​កម្មវិធី Jailbreak ជា​ផ្លូវការ​ឬ​អត់? យ៉ាងណាមិញ​ក៏​ជា​ផ្នែក​ជោគជ័យ​មួយ​របស់​ក្រុម Tencent Security ដែល​ទើប​បង្កើត​ឡើង​កាល​ពី​ខែ​មករា ឆ្នាំ ២០១៦ ផ្តោត​សំខាន់​លើ​ការ​ស្រាវជ្រាវ​ប្រព័ន្ធ​សុវត្ថិភាព​នៃ​ប្រព័ន្ធ​ប្រតិបត្តិ PC/Mobile, កម្មវិធី (Application), សេវាកម្ម Cloud និង​ឧបករណ៍​ឆ្លាតវៃ IOT ជា​ដើម។

កន្លង​ទៅ​ដំណឹង​ Jailbreak ក៏​ធ្លាប់​ទម្លាយ​ចេញ​ពី​ក្រុម Coolstar ដែល​បង្ហើប​ថា​កំណែ​កម្មវិធី​ថ្មី Electra នឹង​ដាក់​ឲ្យ​ទាញ​យក​ឆាប់ៗ ហើយ​អាច​គាំទ្រ​ប្រព័ន្ធ​ប្រតិបត្តិ iOS 11.3.1។

ទស្សនាវីដេអូ:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់