• 2018-06-12 23:15:00
  • ព័ត៌មាន

ចង់​ទិញ iPhone 8 គួរ​ចាំ​សិន ព្រោះ​ iPhone 9 ​ធូរ​ថ្លៃ​ និង​ពិសេស​ដូច iPhone X​

  • 2018-06-12 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​វិភាគ​របស់​អ្នក​វិភាគ​​ល្បីៗ​ជា​ច្រើន​រូប​រួម​មាន​លោក​ Ming Chi Kuo ជា​ដើម​នោះ​ នៅ​ឆ្នាំ​ ២០១៨ នេះ​ នឹង​មាន​ iPhone ស៊េរី​ថ្មី​ត្រូវ​ចាប់​កំណើត​នៅ​អំឡុង​ខែ​កញ្ញា។ iPhone ស៊េរី​ថ្មី​ទាំង​ ៣ មាន​មួយ​មាន​តម្លៃ​ធូរ​ថ្លៃ និង​ពីរ​ទៀត​តម្លៃ​ក្បែរ និង​លើ​ពាន់​ដុល្លារ។

iPhone ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​ឈ្មោះ​ iPhone 9 ហើយ​វា​មាន​លក្ខណៈ​សម្បត្តិ​ពិសេស​លើស iPhone 8/8 Plus ដែល​អ្នក​ចង់​ទិញ iPhone 8/8 Plus គួរ​រង់ចាំ​សិន។

១. រចនាបថ​រូបរាង​ iPhone 9

iPhone 9 នឹង​បន្ត​ប្រើ​ប្រាស់​អេក្រង់​ LCD ដដែល ប៉ុន្តែ​​អេក្រង់​របស់​វា​មាន​ប្រើ​រចនាបថ​ឆក​ដូច​ជា​ iPhone X ចេញ​ឆ្នាំ​ ២០១៧ ដែរ។ អេក្រង់​របស់​ iPhone 9 ​រំពឹង​ថា​មាន​ទំហំ​ ៦,១ អ៊ីញ​ ធំ​ជាង​​ iPhone 8 Plus ​ហើយ​មាន​រូបរាង​ធំ​ជាង iPhone X បន្តិច។

រូបរាង Render នៃ iPhone 9 ផ្អែកតាមគំនូសបំព្រួញ

ចំណែក​រូបរាង​ទាំង​មូល​របស់ iPhone 9 នឹង​មិន​មាន​ការ​ប្រែ​ប្រួល​ខុស​ពី iPhone 8/8 Plus ច្រើន​ប៉ុន្មាន​នោះ​ទេ។

២. មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ Face ID

អ្នក​វិភាគ​ Ming Chi Kuo បាន​បង្ហាញ​ក្ដី​រំពឹង​ថា​ iPhone ចេញ​ឆ្នាំ​ ២០១៨ នឹង​មាន​បំពាក់​នូវ​​បច្ចេកវិទ្យា​ Face ID ទាំង​អស់។

៣. គ្រឿង​ម៉ាស៊ីន

ពិត​ណាស់​ iPhone ស៊េរី​ថ្មី​នឹង​មាន​បំពាក់​នូវ​បន្ទះ​ឈីប​ស៊េរី​ថ្មី​ A12 ដែល​គេ​ជឿ​ជាក់​ថា​នឹង​ផ្ដល់​ជូន​នូវ​ដំណើរ​ការ​ដែល​ប្រសើរ​ជាង​ A11 Bionic បំពាក់​លើ iPhone 8/8 Plus និង iPhone X។

៤. កាមេរ៉ា

​មក​ទល់​ពេល​នេះ​​ សមត្ថភាព​កាមេរ៉ា​របស់ iPhone ជំនាន់​ថ្មី​ទាំង​បី​មិន​ដែល​​នៅ​មិន​ទាន់​​មាន​ប្រភព​ណា​បង្ហាញ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​គេ​ដឹង​ថា iPhone 9 នឹង​ប្រើ​កាមេរ៉ា​ខាង​ក្រោយ​ត្រឹម​មួយ​គ្រាប់​ដូច​ជា iPhone 8 ដើម្បី​រក្សា​តម្លៃ​ឲ្យ​នៅ​ធូរ​ថ្លៃ។

៥. តម្លៃ​

អ្នក​វិភាគ​ដដែល​ បាន​​បង្ហាញ​ទៀត​​ថា​ iPhone ប្រើ​អេក្រង់​ LCD នឹង​មាន​តម្លៃ​ចន្លោះ​ពី​ ៦០០ ដុល្លារ​ ទៅ ៧០០ ដុល្លារ ។ ខណៈ​ iPhone ពីរ​ម៉ូដែល​ផ្សេង​ទៀត​មាន​តម្លៃ​ចន្លោះ​ពី​ ៨០០ ដុល្លារ ទៅ ១០០០ ដុល្លារ​ ឯណោះ៕

​​​​​

ប្រភព៖ PhoneArena | macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់