• 2018-06-09 03:55:34
  • ផលិតផលថ្មី

ទីបំផុតក្បាលសម្រាប់តជាមួយរន្ធកាស 3.5mm របស់ Essential Phone ចេញហើយ

  • 2018-06-09 03:55:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Essential Phone ទើប​ទទួល​បាន​ក្បាល​សម្រាប់​ត​មួយ​ ដែលសម្រាប់បន្ថែម​រន្ធ​កាស​ 3.5mm ឲ្យ​ទូរសព្ទ។ ក្រុមហ៊ុន Essential ឲ្យ​ដឹង​ថា​ខ្លួន​​បាន​បង្ហាញ​ពី​ការ​ផលិត​​ក្បាល​ត​នេះ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន។

ក្បាល​ត​នេះ​មាន​ឈ្មោះ​ថា​ Audio Adapter HD ហើយ​វត្តមាន​របស់​វា​មាន​ន័យ​ថា​ពេល​នេះអ្នកប្រើ Essential Phone អាចស្ដាប់ចម្រៀងបណ្ដើរ សាក​ថ្ម​បណ្ដើរ​បាន​ហើយ។ ក្បាលត​នេះអាចត​ភ្ជាប់ជាមួយនឹង​ចំណុចមូលពីរដុំនៅផ្នែកខាងក្រោយនៃទូរសព្ទ។

តម្លៃរបស់ក្បាលតនេះ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែគេដឹងថាវានឹងចេញលក់នៅអំឡុងរដូវក្ដៅខាងមុខនេះ៕

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់