• 2018-06-08 03:04:47
  • ផលិតផលថ្មី

ទីបំផុត BlackBerry ដើរ​តាម​សម័យ​នឹង​គេ​នឹង​ឯង​ហើយ

  • 2018-06-08 03:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BlackBerry KEY2 ជា​ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ដំបូង​គេ​របស់​ BlackBerry ដែល​ទើប​បាន​ប្រកាស​ចេញ​យប់​មិញ​នេះ។

​កាមេរ៉ា​ភ្លោះ​របស់​ KEY2 គឺ​មាន​​កាមេរ៉ា​មេ​មួយ​កម្រិត ១២ MP និង​កាមេរ៉ា​ទី​​ប្រើ​ឡេន​ប្រភេទ​ Telephoto។ ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​នេះ​អាច​ថត​រូប​ភាព​បែប​ Portrait និង​មាន​សមត្ថភាព​ Zoom ដោយ​មិន​បាត់​បង់​គុណភាព​រូបភាព​ទៀត​ផង។ ចំណែក​​​​​​​​​កាមេរ៉ា​ខាង​មុខ​មាន​កម្រិត​ ៨ MP ដែល​មាន​ Flash អាច​បាញ់​ភ្លើង​ពេល​ថត​ Selfie នៅ​ទី​ខ្វះ​ពន្លឺ។

KEY2 នៅ​តែ​ប្រើ​រចនាបថ​ប្រចាំ​ត្រកូល​របស់​ BlackBerry ដែល​មាន​បំពាក់​នូវ​ក្ដារ​ចុច​ពិតៗ ហើយ​​មាន​តួ​ខ្លួន​ផលិត​ឡើង​ពី​សារធាតុ​អាលុយមីញ៉ូម។ អេក្រង់​មាន​ទំហំ​ ៤,៥ អ៊ីញ​ ដែល​មាន​មាត្រដ្ឋាន​ 3:2។

ស្មាតហ្វូន​នេះ​ជា​​​ស្មាតហ្វូន​ធុន​កណ្ដាល​ ហេតុ​នេះ​មាន​ប្រើ​ត្រឹម​បន្ទះ​ឈីប​ Snapdragon 660 តែ​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ RAM ទំហំ​ ៦ GB និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ និង ១២៨ GB ហើយ​មាន​រន្ធ​សម្រាប់​ដោត​មេមូរី​កាត​ផង​ដែរ។

BlackBerry អះអាង​ថា​ថ្ម​ទំហំ​ ៣៥០០ mAh លើ​ KEY2 នេះ​អាច​ប្រើ​ប្រាស់​បាន​រហូត​ដល់​ ២ ថ្ងៃ​ឯណោះ។ ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ដំណើរ​ការ​លើ KEY2 គឺ​ជា​ Anroid 8.1 Oreo។

ត្បិត​ថា​ជា​ស្មាតហ្វូន​ធុន​កណ្ដាល​មែន​ ប៉ុន្តែ​ KEY2 ​មាន​តម្លៃ​រហូត​ដល់​ ៦៤៩ ដុល្លារ ដោយ​គ្រោង​នឹង​ចេញ​លក់​លើ​ពិភពលោក​នៅ​ចុង​ខែ​មិថុនា​នេះ៕​​

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់