- 2018-06-08 01:24:32
- ផលិតផលថ្មី
ត្រួសៗ ជុំវិញសមត្ថភាព Samsung Note 9 អាចមានអ្វីប្លែកខ្លះ?
- 2018-06-08 01:24:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រួសៗ ជុំវិញសមត្ថភាព Samsung Note 9 អាចមានអ្វីប្លែកខ្លះ?
ចន្លោះមិនឃើញ
គិតថា Samsung Galaxy S9 និង S9 Plus ទំហំតូចពេក អាចគិតពីស៊េរី Note ហើយម៉ូដែលអាចជា Galaxy Note 9។
មានការជជែកច្រើនពីរូបរាង លក្ខណៈសម្បត្តិ និងមុខងារបំពាក់បន្ថែមលើទូរសព្ទម៉ូដែលចុងក្រោយរបស់ Samsung។
Galaxy Note 9 អាចនឹងប្រកាសចេញនៅខែសីហា ជាមួយនឹង Chip Snapdragon 845។ ទំហំអេក្រង់នៅតែធំដដែល និងមានការពង្រឹងបន្ថែមលើមុខងារ S Pen។
ប្រព័ន្ធប្រតិបត្តិ
ម៉ូដែលនេះអាចប្រើ Android 8.1 Oreo ជាម៉ូដែលដំបូងរបស់ Samsung ប្រើ Android P។ មុខងារដំបូងគឺការអាប់ដេតជំនាន់ចុងក្រោយរបស់ Bixby ដែលជា Artificial Intelligence Assistant របស់ Samsung។
ការរចនា
Samsung was lazy in 2018 and I concluded that Note9 will not change much. This is just a small adjustment to Note8. pic.twitter.com/uNoAW1thcT
— Ice universe (@UniverseIce) May 8, 2018
Galaxy Note 9 មានទំហំ អាចខុសគ្នាតិចតួចទៅនឹង Note 8 ប្រហែល ២មីលីម៉ែត្រ សឹងតែមើលមិនដឹង លុះត្រាតែដាក់ក្បែរគ្នាប្រៀបធៀប។
មួយជ្រុងទៀត ជឿថា Note 9 អាចមានរូបរាងដូចនឹង iPhone X ដោយមាន Notch (ក្បាលឆកផ្នែកមុខខាងលើ) និងមិនមានមុខងារស្កេនក្រយៅដៃនោះទេ។ Samsung មានប្រព័ន្ធផ្ទៀងផ្ទាត់មុខ មានសុវត្ថិភាពដូចនឹង Face ID ដែរ។ តែនេះ មិនទាន់ប្រាកដថាទូរសព្ទប្រើមុខងារសម្គាល់មុខ ឬមានបង្កប់ Sensor ប្រើក្នុងអេក្រង់។ ចំណុចមួយទៀត Note 9 ទំនងជាមានរន្ធកាស (Headphone Jack)។
Sensor
Galaxy Note 8 មានទាំងប្រព័ន្ធ Unlock ប្រើម្រាមដៃ និងមុខ ដែលអាចនឹងពង្រឹងប្រព័ន្ធស្កេនឲ្យកាន់តែមានភាពឆ្លាតវ័យ សម្រាប់ Note 9។ ប៉ាតង់ថ្មីមួយ បង្ហាញថា Samsung កំពុងធ្វើការលើកាមេរ៉ាមុខ Fish-eye សម្រាប់ Note 9 ដែលនឹងផ្ដល់ទិដ្ឋភាព ១៥០ ដឺក្រេ ឬច្រើនជាងនេះ ខណៈ Lens ក៏នឹងពង្រឹងសម្រាប់សមត្ថភាពស្កេនប្រស្រីភ្នែកផងដែរ។
ចំពោះ Sensor បង្កប់ក្នុងអេក្រង់ ត្បិតមានប៉ាតង់ Samsung តែក៏នឹងមិនប្រាកដថាបំពាក់លើ Note 9 ដែរ ដោយសារមានការសិក្សាសាកល្បងច្រើនទៀតលើទំហំ និងទីតាំង។
គួរដឹងផងដែរ Samsung បានព្យាយាមសាកល្បងប្រើ Sensor បង្កប់ក្រោមអេក្រង់ទំហំធំ រយៈពេលពីរឆ្នាំមកហើយ តែមិនទាន់បានជោគជ័យ ដោយសារមានបញ្ហាទាក់ទងនឹងការផលិត គុណភាព បរិមាណ និងភាពត្រឹមត្រូវ។ តែទំនង Samsung នឹងអាចដោះស្រាយបញ្ហានេះ ក្នុងឆ្នាំ ២០១៩។
លក្ខណៈសម្បត្តិ
Samsung Galaxy Note 9 អាចបំពាក់មុខងារបន្ថែមទាំងលើទូរសព្ទ និង S Pen stylus។ Note 9 អាចនឹងប្រើ Chip Snapdragon 845 របស់ Qualcomm និង RAM ទំហំ 6GB។ រីឯថ្មមានថាមពល ៣ ៨៥០mAH ឬ ៤ ០០០mAh ដែលធំជាង Note 8 មានត្រឹម ៣ ៣០០mAh៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ