• 2018-06-07 01:58:00
  • ព័ត៌មាន

បើ​ច្រឡំ​ដៃ​ចុច​លើ​សារ reset លេខ​សម្ងាត់​ហ្វេកប៊ុក គួរ​ធ្វើ​រឿង​នេះ​ភ្លាម!

  • 2018-06-07 01:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​គណនី​ហ្វេកប៊ុក​អ្នក​ប្រើ​មួយ​ចំនួន​បាន​ទទួល​សារ​មួយ​លោត​ចូល Gmail ដោយ​តម្រូវ​ឲ្យ​ម្ចាស់​គណនី​ត្រូវ​ប្តូរ​លេខ​សម្ងាត់​ជា​ថ្មី(reset)។ ប្រការ​នេះ​អ្នក​ជំនាញ​បាន​ណែនាំ​ថា សូម​កុំ​ធ្វើ​តាម​ឲ្យ​សោះ។ យ៉ាង​ណា បើ​អ្នក​ច្រឡំ​ដៃ​ចុច​លើ​សារ reset លេខ​សម្ងាត់​ហ្វេកប៊ុក គួរ​ធ្វើ​តាម​ជំហាន​ខាងក្រោម៖

រូបតំណាង

#១)ករណី​បើ​មិន​ទាន់​បញ្ចូល​លេខ​សម្ងាត់​ថ្មី

អ្នក​មិន​ចាំបាច់​ធ្វើអ្វី​ទេ គ្រាន់​តែ​ត្រឡប់​មក​ក្រោយ​វិញ ហើយ​ប្រើ​លេខ​ចាស់​ដដែល។

#២) ករណី​ច្រឡំ​បញ្ចូល​លេខ​សម្ងាត់​ថ្មី

អ្នក​ត្រូវ​វាយ​លេខ​សម្ងាត់​ថ្មី​នោះ។ ចំណាំ៖ អ្នក​ត្រូវ​ប្រាកដ​ថា លេខ ឬ​ពាក្យ​សម្ងាត់​ថ្មី​នោះ ជា​លេខ​មិន​ជាន់​លេខ​ចាស់។ ត្រូវ​ច្បាស់​ខ្លួន​ឯង​ថា លេខ​សម្ងាត់​នោះ​អ្នក​បាន​កត់​ទុក។

#៣) ករណី​វាយ​ថ្មី​ហើយ តែ​នៅ​តែ​មិន​ចូល

ចូល​ដល់​ចំណុច​នេះ គណនី​អ្នក​អាច​នឹង​ត្រូវ​គ្រប់​គ្រង​ដោយ​បុគ្គល​ម្នាក់​ទៀត តែ​យ៉ាង​ណា អ្នក​គួរ​ព្យាយាម (reset) វា​ឲ្យ​បាន​ម្ដង ឬ​ពីរ​ដង​​ទៀត។ បើ​នៅ​តែ​មិន​បាន អ្នក​គួរ​រាយ​ការណ៍​ព័ត៌មាន​នេះ​ទៅ​ខាង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department) ឬ​តាម​រយៈ​លេខ023 726822 ឬ​​ករណី​ទាន់​ហេតុ​ការណ៍​​សូម​ទាក់​ទង​លេខ​​របស់​អគ្គស្នងការ​នគរបាល​ជាតិ​គឺ ១១៧ ឬ១១៨ បាន​ផង​ដែរ៕

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា

មតិយោបល់