
- 2018-06-06 07:46:12
- ព័ត៌មាន
ស្គាល់ App នេះមួយ ព័ត៌មានគ្រប់យ៉ាងដូចនៅក្នុងបាតដៃ
- 2018-06-06 07:46:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្គាល់ App នេះមួយ ព័ត៌មានគ្រប់យ៉ាងដូចនៅក្នុងបាតដៃ
ចន្លោះមិនឃើញ
ក្រសួងព័ត៌មានបានប្រកាសចេញ App សម្រាប់ឲ្យសាធារណជនទាញយកប្រើប្រានៅលើ Smart phone។ លោកអ្នកអាចទាញយកបានទាំងប្រព័ន្ធប្រតិបត្តិការ Android និងiOS នេះបើតាមការប្រកាសនៅលើបណ្ដាញសង្គមផ្ទាល់របស់ ឯកឧត្តម ខៀវ កាញារីទ្ធ។
ដើម្បីដោនឡូតបាន ចុចទីនេះ សម្រាប់ Android និង IOS
ពេលណាមាន App ក្រសួងព័ត៌មានក្នុងដៃ លោកអ្នកទទួលបានព័ត៌មានជាតិទាន់ហេតុការណ៍ ពិសេសបានយល់ដឹងពី ព្រឹត្តិការណ៍នយោបាយសំខាន់ៗ ពីកម្ពុជា កម្មវិធីកម្សាន្ត អប់រំ សិល្បៈ កីឡា នាទីសុខភាព និងដំណឹងផ្សេងៗជាច្រើនទៀត ដែលលោកអ្នកទទួលបានយ៉ាងឆាប់រហ័ស។
ក្រៅពីនេះលោកអ្នកក៏អាចទស្សនាខ្សែភាពយន្ត វីដេអូថ្មីៗ និងកម្មវិធីទូរទស្សន៍តាមរយៈ ទូរទស្សន៍ជាតិ(TVK)ផ្សាយផ្ទាល់ បានអានកាសែត Online តាមរយៈ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទស្សនាវដ្ដីកម្ពុជា មិនតែប៉ុណ្ណោះលោកអ្នកអាចស្ដាប់ជាសំឡេង កម្មវិធីល្ខោននិយាយ ចាប៉ីដងវែង យីកេ កំប្លែង ចម្រៀង និងស្ដាប់ការផ្សាយផ្ទាល់តាមរយៈ វិទ្យុជាតិ AM 918MHz - FM 105.70MHz &FM 96MHz ។
App ក្រសួងព័ត៌មាន ជាបណ្ដុំព័ត៌មានជាតិ អន្តរជាតិ មានទាំងភាសាខ្មែរ ភាសាអង់គ្លេស បារាំង និងភាសាចិន ក្រៅពីការអានព័ត៌មានលោកអ្នក ក៏អាចទស្សនាកម្មវិធីផ្សាយពី ស្ថានីយទូរទស្សន៍ និងវិទ្យុជាច្រើនទៀត។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
ចុចអានបន្ត៖