• 2018-06-06 03:20:00
  • ព័ត៌មាន

ចង់​សាក​ទឹក​ដៃ Hack អត់​ ចុះ​ឈ្មោះ​លឿន​ឡើង អ្នក​ឈ្នះ​បាន​ទៅ​សិង្ហបុរី

  • 2018-06-06 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន បាន​ប្រកាស​ជូន​ដំណឹង​ពី​ការ​ប្រកួត​ប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន "Cambodia Cyber Contest” សម្រាប់​និស្សិត ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៦ ខែ​មិថុនា​ឆ្នាំ ២០១៨។ ដោយ​ចម្រាញ់​យក​តែ​បេក្ខជន​ជយលាភី ២​រូប​ប៉ុណ្ណោះ នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រកួត​បន្ត​ថ្នាក់​តំបន់​នៅ​ប្រទេស​សិង្ហបុរី នា​ខែ​កញ្ញា​ឆ្នាំ ២០១៨។

រូបតំណាង

ការ​ប្រកួត​ប្រជែង "Cambodia Cyber Contest” គឺ​ជា​ប្រភេទ​នៃ​ការ​ប្រកួត​ប្រជែង​ថ្នាក់​ជាតិ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ឬ​អាច​ហៅ​ថា​ជា​ការ​ប្រកួត Capture The Flag ប្រភេទ Jeopardy ដែល​មាន​ទម្រង់​ជា​ការ​ឆ្លើយ​សំណួរ​ដើម្បី​ទទួល​បាន​ពិន្ទុ។ ការ​ប្រកួត​នេះ​មាន​សំណួរ​ចាប់​ពី​កម្រិត​ងាយ​ស្រួល​រហូត​ដល់​កម្រិត​ពិបាក​ដែល​ទាមទារ​នូវ​សមត្ថភាព និង​ចំណេះដឹង​មូលដ្ឋាន​មួយ​ចំនួន​ដូចជា Binary, Crytography, Cracking, Digital Forensics, Encode, Programming និង Web ដើម្បី​មាន​លទ្ធភាព​ក្នុង​ការ​ដោះ​ស្រាយ​សំណួរ។

#លក្ខណៈ​សម្បត្តិ​របស់​បេក្ខជន​ដែល​អាច​ចុះ​ឈ្មោះ​បាន៖

  • ១. បេក្ខជន​ត្រូវ​មាន​អាយុ​មិន​លើស ៣០ ឆ្នាំ
  • ២. ត្រូវ​តែ​ជា​និស្សិត​តាម​សាកលវិទ្យាល័យ
  • ៣. មិនមែន​ជា​សមាជិក​នៃ​ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​កុំព្យូទ័រ (National CERT)
  • ៤. ត្រូវ​មាន​ចំណេះ​ដឹង​ផ្នែក IT / System Engineering ពាក់​ព័ន្ធ​ជំនាញ​ដូច​ជា៖ Forensics, Reverse Engineering, CND(Computer Network Defence =Hardening ) និង Pentest។
  • ៥. បេក្ខជន​ត្រូវ​មាន​ម៉ាស៊ីន​កុំព្យូទ័រ​យួរ​ដៃ​មក​ដោយ​ខ្លួន​ឯង​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង។
Cambodia Cyber Contest

#លក្ខខណ្ឌ​កុំព្យូទ័រ​ដែល​បេក្ខជន​ត្រូវ​យក​មក​ប្រកួត៖

  • OS: Window, Mac, ឬ Linux(VM)
  • Memory: ចាប់​ពី 4GB ឬ លើស​ពី​នេះ​ក៏​បាន
  • HDD: ចាប់​ពី 15GB ឡើង​ទៅ
  • Conectable: ភ្ជាប់​ជាមួយ​ខ្សែ ឬ​ប្រើ Wireless
  • អាច​ដំណើរការ​ជាមួយ Virtual Software ដូច​ជា Vmware ជំនាន់​ចុង​ក្រោយ ឬ Vitual Box
  • Kali Linux(បើ​មាន​កាន់​តែ​ល្អ)

#របៀប​ដាក់​ពាក្យ​សុំ​ចូល​រួម​ប្រកួត៖

  • ត្រូវ​ចុះ​ឈ្មោះ​តាម​គេហទំព័រ camcert ចុច​ទីនេះ
  • ទាក់​ទង​ទៅ​លេខ៖ ០១៦ ៨៥១ ៦៧៨ ឬអ៊ីម៉ែល Ann-kim@mptc.gov.kh
  • ដាក់​ពាក្យ​ឲ្យ​បាន​មុនថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៨
  • ក្រុមការងារគ្រប់គ្រងការចុះឈ្មោះ បេក្ខជន នឹងធ្វើការ​ទាក់ទងទៅបេក្ខជនដើម្បីផ្ដល់ដំណឹងអំពីការប្រកួត។

គោល​បំណង​នៃ​ការ​ប្រកួត​ប្រជែង​ខាង​លើ​គឺ​សំដៅ​លើក​កម្ពស់​សមត្ថភាព​ជំនាញ និង​វាស់​ស្ទង់​ចំណេះដឹង​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​សម្បូរ​បែប ខណៈ​ដែល​វិស័យ​នេះ​កំពុង​មាន​តម្រូវ​ការ​ខ្លាំង​ទាំង​នៅ​ក្នុង​ប្រទេស ក្នុង​តំបន់ និង​ពិភពលោក។

Cambodia Cyber Contest

បញ្ជាក់​៖ បេក្ខជន​ទាំង​ពីរ​រូប ដែល​ទទួល​បាន​ជយលាភី នឹង​ត្រូវ​បញ្ជូន​ទៅ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី​នា​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ខាង​មុខ​នេះ ដោយ​មិន​គិត​ថ្លៃ​សំបុត្រ​យន្តហោះ និង​ការ​ស្នាក់នៅ ហូប​ចុក​ផ្សេងៗ៕

អានអត្ថបទបន្ត៖

អត្ថបទ៖ រក្សា

មតិយោបល់