
- 2018-06-06 03:21:17
- ព័ត៌មាន
ម៉ូតូឆាលីបាត់ឈ្មោះសល់តែអតីត កូនទាវាយលុករត់ពេញក្រុង
- 2018-06-06 03:21:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូឆាលីបាត់ឈ្មោះសល់តែអតីត កូនទាវាយលុករត់ពេញក្រុង
ចន្លោះមិនឃើញ
ម៉ូតូកូនទាតូចៗកាន់តែមានទីផ្សារជាពិសេសក្មេងសិស្សសាលា ទោះបីវាមិនសូវទំនើប។ តម្លៃវិញមានចាប់ពី ៣០០ ទៅ ៥០០ ដុល្លារតាមស៊េរីឆ្នាំ។
ម៉ូតូដែលនាំចូលពីប្រទេសជប៉ុននេះ មានច្រើនប្រភេទដូចជា Today, Scoopy, Giono, Zoomer, Cuxi មានកម្លាំងម៉ាស៊ីន 50 cc។ កន្លែងសំបូរលក់មាននៅម្ដុំគិរីរម្យ អូរឫស្សី អូឡាំពិក ជាដើម។
និយាយពីម៉ូតូឆាលី សឹងតែបាត់ឈ្មោះទាំងស្រុង។ ម៉ូតូ ឆាលី មានការពេញនិយមជិះអំឡុងឆ្នាំ ៩០។ ស្ទើរតែបាត់រូបរាង មិនសូវមានអ្នកទិញជិះដូចមុន ដោយសារអ្នកប្រើប្រាស់ងាកទៅរកទិញម៉ូតូកូនទាតូចៗប្រភេទប្រើលេខ អូតូ មានច្រើនជម្រើស ច្រើនពណ៌ទាក់ចិត្តក្មេងសិស្សសាលា គួបផ្សំតម្លៃធូរថ្លៃ។
Sabay បានជិះដើររកមើលតាមហាងលក់ម៉ូតូសឹងតែគ្មានហាងណាដាក់តាំងលក់ម៉ូតូនេះទៀតទេ តែក៏នៅមានខ្លះនៅម្ដុំឃ្លាំងរំសេវ ដែលជាបណ្តុំហាងលក់ម៉ូតូជជុះជាច្រើនជំនាន់។
តាមអ្នកលក់មួយរូបប្រាប់ថា ចំពោះម៉ូតូឆាលីតម្លៃចាប់ពី ៣០០ ដុល្លារ ឡើងទៅតាមគុណភាព និងមានចាប់ពីឆ្នាំ ១៩៨៤។ ម៉ូតូឆាលីនេះដែរជាប្រភេទម៉ូតូប្រើចង្កឹះលេខ មានកម្លាំងម៉ាស៊ីន 50 cc ប្រើបេន និងមានរាងតូច៕
ចុះប្រិយមិត្តវិញមានអ្នកនៅប្រើម៉ូតូឆាលីទេ? បើមានជួយប្រាប់ផង។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
ចុចអានបន្ត៖