- 2018-06-05 01:31:34
- ព័ត៌មាន
មកស្គាល់ CEO ក្រុមហ៊ុនបច្ចេកវិទ្យាកំពូល ៩ រូប មានដើមកំណើតពីឥណ្ឌា
- 2018-06-05 01:31:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ CEO ក្រុមហ៊ុនបច្ចេកវិទ្យាកំពូល ៩ រូប មានដើមកំណើតពីឥណ្ឌា
ចន្លោះមិនឃើញ
បុគ្គលជោគជ័យលើវិស័យបច្ចេកវិទ្យាភាគច្រើន ត្រូវបានគេនិយមឃើញមាននៅប៉ែកអឺរ៉ុប ប៉ុន្តែដើមកំណើតនៃអ្នកដឹកនាំក្រុមហ៊ុនធំៗ មិនសុទ្ធតែចេញពីសហរដ្ឋអាមេរិកនោះឡើយ មួយភាគធំក៏មានដើមកំណើតមកពីប្រទេសឥណ្ឌា។
១.Dinesh Paliwal:
ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Harman International គ្រប់គ្រងលើស្លាកយីហោឧបករណ៍សំឡេងដូចជា JBL, Becker, dbx និងច្រើនទៀត។ កើតក្នុងទីក្រុង Agra រដ្ឋ Uttar Pradesh ហើយបានទទួលបរិញ្ញាបត្រផ្នែកវិស្វកម្មនៅសកលវិទ្យាល័យ IIT Roorkee ក៏ដូចជាអនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនិងគ្រប់គ្រងពាណិជ្ជកម្មនៅសកលវិទ្យាល័យ Miami។
២.Sundar Pichai:
ឡើងកាន់តំណែងជា CEO នៃក្រុមហ៊ុន Google ចាប់តាំងពីថ្ងៃទី ១០ សីហា ឆ្នាំ ២០១៥ លោក Sundar Pichai ជាបុរសមានដើមកំណើតក្នុងទីក្រុង Chennai រដ្ឋី Tamil Nadu ដែលបានបញ្ចប់បរិញ្ញាបត្រផ្នែកបច្ចេកវិទ្យានៅសកលវិទ្យាល័យ ITT Kharagpur អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យ Stanford និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅ Wharton។
៣.Satya Nadella:
ក្រោយបម្រើការឲ្យក្រុមហ៊ុន Microsoft អស់រយៈពេល ២២ ឆ្នាំ លោក Nadella បានតាំងតែងជានាយកប្រតិបត្តិកាលពីខែកុម្ភៈ ឆ្នាំ ២០១៤។ កន្លងទៅក៏ធ្លាប់កាន់តំណែងជាអនុប្រធានប្រតិបត្តិផ្នែក Microsoft's Cloud និង Enterprise Group។
៤.Rajeev Suri:
ចូលរួមជាមួយ Nokia ក្នុងឆ្នាំ ១៩៩៥ លោកបានឆ្លងកាត់តំណែងជាច្រើន មុនឡើងជា CEO នៅខែមេសា ឆ្នាំ ២០១៤។ ធ្វើឡើងក្រោយពេលក្រុមហ៊ុន Microsoft ទិញយកអាជីវកម្មទូរសព្ទ Nokia ហើយលោកក៏ធ្លាប់បម្រើការជាប្រធានផ្នែកសេវាកម្មនៃ Nokia Siemens Networks អំឡុងឆ្នាំ ២០០៧-២០០៩។
៥.Shantanu Narayen:
កើតក្នុងទីក្រុង Hyderabad លោក Narayen បានចូលបម្រើការឲ្យក្រុមហ៊ុន Adobe នាឆ្នាំ ១៩៩៨ ក្នុងតំណែងជាអនុប្រធានជាន់ខ្ពស់នៃការស្រាវជ្រាវផលិតផល មុនឡើងជា COO ឆ្នាំ ២០០៥ និង CEO ឆ្នាំ ២០០៧។
៦.Sanjay Jha:
ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Global Foundries ជាក្រុមហ៊ុនផលិតឈីបធំបំផុតមួយផ្គត់ផ្គង់ឲ្យក្រុមហ៊ុនកំពូលដូចជា AMD, Broadcom, Qualcomm និង STMicroelectronics ក្នុងខែមករា ឆ្នាំ ២០១៤ មុនពេលលោកឡើងតំណែងជា CEO នៃ Motorola Mobility និង COO នៃ Qualcomm។
៧.George Kurian:
ក្លាយជានាយកប្រតិបត្តិនិងជាប្រធាននៃក្រុមហ៊ុនគ្រប់គ្រងទិន្នន័យ NetApp នៅខែមិថុនា ឆ្នាំ ២០១៥ ក្រោយពីបានបម្រើការជាអនុប្រធានប្រតិបត្តិអស់រយៈពេលជិត ២ ឆ្នាំ។ មុនមកដល់ NetApp លោក George ជាអនុប្រធានផ្នែក Application Networking និង Switching Tecnology Groupនៃក្រុមហ៊ុន Cisco System។
៨.Francisco D'Souza:
ក្នុងចំណោម CEO វ័យក្មេងបំផុត លោក D'Souza ត្រូវបានរាប់ចូលជាបុគ្គលជោគជ័យមួយរូប មាននាមជា CEO ឲ្យក្រុមហ៊ុន Cognizant តាំងពីឆ្នាំ ២០០៧។ អំឡុងកាន់តំណែង ក្រុមហ៊ុនមានការកើនឡើងបុគ្គលិកពី ៥៥ ០០០ នាក់ ដល់ទៅជាង ២៣០ ០០០ នាក់ទូទាំងសកលលោក។
៩.Ashok Vemuri:
ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Conduent Inc, ដែលឡើងកាន់តំណែងកាលពីខែមិថុនា ឆ្នាំ ២០១៦។ ដំបូងឡើយជាអតីតជើងចាស់នៅក្រុមហ៊ុន Infosys ប៉ុន្តែឡើងជានាយកផ្នែកអាជីវកម្មឲ្យ Xerox មុនពេលក្រុមហ៊ុនត្រូវបែកចេញជាពីរដាច់ដោយឡែកពីគ្នា ដោយផ្តោតលើឯកសារបច្ចេកវិទ្យា។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: