• 2018-06-04 03:34:50
  • ព័ត៌មាន

រូបភាព​ថ្មី​នៃ​ iPhone ទាំង​ ៣ គ្រឿង ចេញ​ឆ្នាំ​ ២០១៨ នេះ

  • 2018-06-04 03:34:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាក់ទង​នឹង​ពាក្យ​ចចាមអារ៉ាម​ថា​ Apple នឹង​ប្រកាស​ចេញ​ iPhone ថ្មី​ដល់​ទៅ​ ៣ ម៉ូដែល​នៅ​ឆ្នាំ​ ២០១៨ នេះ វិបសាយ​រុស្សី​មួយ​ឈ្មោះ​ Wylsa.com ក៏​បង្ហាញ​​​រូប​គំនូរ​បំព្រួញ​ និង Render ដែល​បង្ហាញ​ពី​រូបរាង​ iPhone ​ចេញ​ឆ្នាំ​ ២០១៨ ​នេះ។

​​​វិបសាយ​ខាង​លើ​បាន​បញ្ចេញ​រូប​គំនូរ​បំព្រួញ​​ចំនួន​ពីរ ដោយ​មួយ​សម្រាប់​ iPhone ប្រើ​អេក្រង់​ OLED ទំហំ​ ៦,៥ អ៊ីញ ដែល​មាន​កាមេរ៉ា​ភ្លោះ​នៅ​ផ្នែក​ខាង​ក្រោយ និង​មួយ​ទៀត​សម្រាប់​ iPhone ប្រើ​អេក្រង់​ LCD ទំហំ​ ៦,១ អ៊ីញ​​មាន​កាមេរ៉ា​តែ​មួយ​គ្រាប់ និង​មាន​តម្លៃ​ធូរ​ថ្លៃ។

ផ្អែក​តាម​រូប​គំនូរ​បំព្រួញ​​​ដែល​វិបសាយ​ខាង​លើ​អះអាង​ថា​ទទួល​បាន​ពី​ក្រុមហ៊ុន​ផលិត​សម្បក (Case) ឲ្យ​ដឹង​ថា​ iPhone អេក្រង់​ទំហំ​ ៦,៥ អ៊ីញ​ មាន​​វិមាត្រ​ ៧៧,៤១ x ១៥៧,៥៣ x ៧,៦៨ ម.ម និង មួយ​ទៀត​មាន​វិមាត្រ​ ៧៥,៧២x ១៥០,៩១ x ៨,៣២ ម.ម។

រូប​គំនូរ​បំព្រួញ​សម្រាប់​ iPhone មួយ​ម៉ូដែល​ទៀត​ដែល​ប្រើ​អេក្រង់​ OLED ទំហំ​ ៥,៨ អ៊ីញ​ មិន​ត្រូវ​បាន​បង្ហាញ​នោះ​ទេ ប៉ុន្តែ​គេ​​ជឿ​ជាក់​ថា​វា​នឹង​មាន​រូបរាង​ដូច​គ្នា​បេះ​បិត​ទៅ​នឹង​ iPhone X ដែល​ចេញ​ឆ្នាំ​ ២០១៧។

ខាង​ក្រោម​នេះ​ជា​រូបភាព​ Render បង្កើត​ឡើង​ផ្អែក​តាម​រូប​គំនូរ​បំព្រួញ​ថ្មី​ចុង​ក្រោយ និង​រូបរាង​ iPhone X ឆ្នាំ​ ២០១៧ ៖

iPhone អេក្រង់ ៦,‌១ អ៊ីញ និង អេក្រង់ ៦,៥ អ៊ីញ

ចុចអាន៖

​​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី