• 2018-06-04 03:30:00
  • ព័ត៌មាន

រួស​រាន់​ឡើង!សំបុត្រ​ចូល​មើល ការ​ប្រកួត​ក្រុម​រ៉ូប៉ូត ITC នៅ​វៀតណាម​មិន​គិត​ថ្លៃ

  • 2018-06-04 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ អគ្គ​នាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​បាន​រៀប​ចំ​ការប្រកួត​ប្រជែង​រ៉ូបូត​លើក​ទី ៥ នៅ​កម្ពុជា​ឆ្នាំ២០១៨ នឹង​ត្រូវ​ដឹកនាំ​ក្រុម​ជយលាភី​ថ្នាក់​ជាតិ​គឺ​ក្រុម​ទី ២ មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ដើម្បី​ចូលរួម​ប្រកួត​ថ្នាក់​អន្តរជាតិ ABU Robocon 2018 នៅ​ទីក្រុង​នីញ​ប៊ីញ ប្រទេស​វៀតណាម។

ដូចនេះ អ្នក​ដែល​ជា​និស្សិត​កំពុង​សិក្សា ឬ​រស់​នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​ចង់​ទស្សនា​ផ្ទាល់​ពី​ទិដ្ឋភាព​នៃ​ការ​ប្រកួត និង​ជា​ការ​លើក​ទឹក​ចិត្ត គាំទ្រ​ដល់​ក្រុម​កម្ពុជា ដែល​តំណាង​ដោយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) អាច​ចូលរួម​គាំទ្រ​លើក​ទឹកចិត្ត​បាន ដោយ​ឥត​គិត​ថ្លៃ​តាម​រយៈ​ការ​ចុះឈ្មោះ​យក​សំបុត្រ​និង​ទំនាក់​ទំនង​ទំព័រ​ហ្វេកប៊ុក​ផ្លូវការ Robocon Cambodia ឲ្យ​បាន​មុន​ថ្ងៃ​ផុត​កំណត់។

  • កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី២៦ ខែ​សីហា ឆ្នាំ ២០១៨
  • ទីកន្លែង៖ Ninh Binh Sport Center, Ninh Binh, Vietnam
  • ចំនួន​សំបុត្រ​មាន​កំណត់! ចុះ​ឈ្មោះ​មុន បាន​មុន
  • ផុត​កំណត់៖ ថ្ងៃ​ទី ២៤ មិថុនា ២០១៨។

រំឮក​ដែរ​ថា ​ក្រុម​រ៉ូប៉ូត ITC 02 បាន​ផ្ដួល​គូ​ប្រជែង​មក​ពី​សាកលវិទ្យាល័យ​ល្បីៗ​ក្នុង​ស្រុក ក្លាយ​ជា​ក្រុម​ជយលាភី​ថ្នាក់​ជាតិ លើក​ទី ៥ និង​មាន​ឈ្មោះ​ទៅ​ចូល​រួម​ប្រកួត​ថ្នាក់​អន្តរជាតិ ABU Robocon 2018 នៅ​ទីក្រុង​នីញ​ប៊ីញ ប្រទេស​វៀតណាម​ខែ​សីហា​ខាង​មុខ​នេះ៕

អានអត្ថបទបន្ត៖

អត្ថបទ៖ រក្សា

មតិយោបល់