- 2018-06-02 00:15:00
- ផលិតផលថ្មី
វីដេអូពេញភ្នែក បង្ហាញខ្ទេច MG RX5 ឆ្នាំ ២០១៨
- 2018-06-02 00:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូពេញភ្នែក បង្ហាញខ្ទេច MG RX5 ឆ្នាំ ២០១៨
ចន្លោះមិនឃើញ
រថយន្តរបស់ប្រទេសអង់គ្លេស MG ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ SAIC Motor បានបញ្ចេញរថយន្តប្រភេទ SUV ស៊េរីថ្មីឆ្នាំ ២០១៨ ម៉ូដែល RX 5។
MG RX5 ប្រើប្រាស់ ម៉ាស៊ីន ទំហំ ១,៥ លីត្រ ប្រភេទ Turbo អាចផលិតថាមពលបាន ១៦៩ សេះ និងមានល្បឿនអតិបរមា ១៩០ គ.ម/ម៉ោង ដោយមានកម្រិតស៊ីសាំងជាមធ្យម ៦,៨ លីត្រ/១០០គ.ម។
រថយន្តនេះមានបំពាក់ពោងសុវត្ថិភាពផ្នែកខាងមុខចំនួន ២ គ្រាប់អមជាមួយនឹងប្រព័ន្ធ ហ្រ្វាំង ABS ជួយឲ្យរថយន្តបត់បែនបាន និងមិនអូសកង់ពេលចាប់ខ្លាំង ព្រមទាំងប្រព័ន្ធ EDB (Electronic Brakeforce Distribution) ដែលជាប្រព័ន្ធអគ្គិសនីចែកកម្លាំងហ្រ្វាំងឲ្យស្មើគ្នាតាមកង់ទាំង ៤។
និយាយដល់ផ្នែកខាងក្នុងវិញ រថយន្តនេះមានភាពធំទូលាយល្អ បូករួមនឹងតាប្លូឡាន ដែលរចនាឡើង ២ ពណ៌ គឺប្រផេះក្រមៅ និងពណ៌ទឹកដោះគោ។ ក្នុងរថយន្តនេះ មានប្រព័ន្ធ Infortainment ដែលមានអេក្រង់ទំហំ ៨ អ៊ីញប្រភេទ Touch Screen រួមជាមួយប្រព័ន្ធ Apple CarPlay ផងដែរ។ មួយវិញទៀត ក្នុងរថយន្តនេះមានរន្ធអុចបារីចរន្ត ១២វ៉ុល ដល់ទៅ ៣កន្លែង ខាងមុខ ខាងក្រោយ និងផ្នែកឃ្លុបធ្វើឲ្យមានភាពងាយស្រួលក្នុងការសាកថ្មឧបករណ៍នានា។
វីដេអូ Review រថយន្ត MG RX5៖
ចុចអាន៖