• 2018-05-30 13:13:00
  • ផលិតផលថ្មី

HP ប្រកាស​ចេញ Laptop សម្រាប់ Gamer កម្លាំង​កប់ មិន​ឲ្យ​ទាស់​ចិត្ត!

  • 2018-05-30 13:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន HP បាន​ប្រកាស​ចេញ​ផ្សាយ​នូវ​កុំព្យូទ័រ​យួរដៃ​ជំនាន់​ថ្មី​ម៉ូឌែល Omen 15 ផ្តោត​សំខាន់​លើ​ការ​លេង​ហ្គេម ជាមួយ​ទម្ងន់​ស្រាល​ល្មម​ត្រឹម ២,៥២ គីឡូក្រាម និង​មាន​រចនាបថ​ថ្មី​ស្រស់​ប្លែក​ជាង​ជំនាន់​មុន គែម​អេក្រង់​ស្តើម បន្សំ​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ទំហំ​តូច។

ផ្អែក​តាម​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន Omen 15 បំពាក់​នូវ CPU ប្រភេទ Intel Core i7-8750H (មាន 6 cores នៅ​ល្បឿន 4.1GHz TurboBoost) អម​កាត​ក្រាហ្វិក Nvidia GTX GeForce 1050Ti ឬ GTX 1060 បន្ថែម RAM 8GB/16GB ប្រភេទ DDR4-266MHz។ ចំពោះ​អង្គ​ផ្ទុក​មាន​ទាំង​ប្រភេទ SSD នូវ​ទំហំ 128GB/512GB និង HDD ធម្មតា​ទំហំ 1TB ហើយ​អេក្រង់​ធំ​ដល់ ១៥,៦ អ៊ីញ IPS កម្រិត ១ ៩២០ x ១ ០៨០ ភីកសែល​នៅ​កម្រិត 60Hz ឬ 144Hz បន្ថែម​ថាមពល​ថ្ម​កម្លាំង ៧០ វ៉ាត់​ម៉ោង អាច​ប្រើប្រាស់​ទូទៅ​បាន​រយៈ​ពេល ៦ ម៉ោង ១៥ នាទី។

ចំពោះ​តម្លៃ Omen 15 សេរ៊ី ២០១៨ ថ្លៃ​ចន្លោះ​ពី ៩៧៩ ដុល្លារ សម្រាប់​ប្រភេទ GTX 1050Ti / Core i5 / 8GB RAM ហើយ ១ ២៩៩ ដុល្លារ សម្រាប់​ប្រភេទ GTX 1060 / Core i7 / 16GB RAM និង ១ ៦៩៩ ដុល្លារ សម្រាប់ GTX 1060 / Core i7 / 16GB RAM / អេក្រង់ 4K។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ theverge ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់