- 2018-05-30 01:28:36
- ព័ត៌មាន
អាយុមិនដល់ ៣០ ឆ្នាំ បុរស ២ នាក់ ក្លាយជាសេដ្ឋីលុយពាន់លានទៅហើយ
- 2018-05-30 01:28:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុមិនដល់ ៣០ ឆ្នាំ បុរស ២ នាក់ ក្លាយជាសេដ្ឋីលុយពាន់លានទៅហើយ
ចន្លោះមិនឃើញ
យោងតាមប្រភពពី Forbes បានចាត់ចំណាត់ថ្នាក់បុគ្គលវ័យក្មេងដែលមានទ្រព្យសម្បត្តិច្រើនមហាសាលក្នុងពិភពលោកគិតត្រឹមឆ្នាំ ២០១៨។ ក្នុងនោះមានបុរស ២ រូបដែលស្ថិតក្នុងវ័យមិនដល់ ៣០ ឆ្នាំ ត្រូវជាប់ឈ្មោះក្លាយជាសេដ្ឋីលុយពាន់លានដុល្លារ ដោយសារការបង្កើតអាជីវកម្មក្រោមឧស្សាហកម្មបច្ចេកវិទ្យា។
+John Collison:
Collison បានចាប់ដៃជាមួយបងប្រុស Patrick ក្នុងការបង្កើតក្រុមហ៊ុន Stripe តាំងពីឆ្នាំ ២០១១។ បច្ចុប្បន្នជាប់ឈ្មោះជាក្រុមហ៊ុនជោគជ័យជុំវិញសេវាកម្មទូទាត់ទំនិញ Online ដែលមានមូលដ្ឋានក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិក។
បុរសមានដើមកំណើតក្នុងប្រទេសអៀរឡង់រូបនេះ មានទ្រព្យសម្បត្តិប្រមាណ ១ ពាន់លានដុល្លារ គិតត្រឹមខែមិនា ឆ្នាំ ២០១៨។ ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៦ Forbes បានរាយការណ៍ ក្រុមហ៊ុន Stripe មានតម្លៃទីផ្សារក្បែរ ៩,២ ពាន់លានដុល្លារ។
+Evan Spiegel:
ជាស្ថាបនិកនិងនាយកប្រតិបត្តិនៃក្រុមហ៊ុន Snapchat ស្ថិតក្រោមការចាប់ដៃបង្កើតឡើងរវាងអតីតមិត្តរួមថ្នាក់នៅសកលវិទ្យាល័យ Standford និងបងប្រុស Bobby Murphy ក្នុងឆ្នាំ ២០១១។ សម្រាប់ Spiegel ចាប់កាន់តំណែងជា CEO ក្នុងខែមិនា ឆ្នាំ ២០១៧ ហើយទល់បច្ចុប្បន្នមានទ្រព្យសម្បត្តិប្រមាណ ៤,១ ពាន់លានដុល្លារ ។
ទាំង Spiegel និងបងប្រុស Murphy ក្នុងម្នាក់កំពុងកាន់កាប់ភាគហ៊ុន ១៨ ភាគរយនៃក្រុមហ៊ុន Snap ហើយទទួលការបោះឆ្នោតឲ្យលោកទាំងពីរមានសិទ្ធគ្រប់គ្រងលើក្រុមក្រុមប្រឹក្សាភិបាល។ ប្រភពពី Forbes បានបញ្ជាក់ថាមានមនុស្សប្រមាណ ១៧០ លាននាក់កំពុងប្រើប្រាស់បណ្តាញសង្គម Snapchat ជារៀងរាល់ថ្ងៃ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: