• 2018-05-23 01:06:00
  • ព័ត៌មាន

ប្រើ​ឧបករណ៍​ទំនើបៗរាល់​ថ្ងៃ ដឹង​ទេ​ថា Internet of things(IoT) ជា​អ្វី?

  • 2018-05-23 01:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Internet of things(IoT) សំដៅ​ទៅ​លើ​ឧបករណ៍​នានា​ ឬ​សម្ភារៈ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដែល​មាន​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត(ក្រៅ​ពី​កុំព្យូទ័រ និង​ស្មាតហ្វូន) ដូចជា ឧបករណ៍​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​បាយ នាឡិកាដៃ ឬ​រថយន្ត​ជាដើម។

ឯកឧត្ដម ខូវ មករា | រូបភាព៖ mptc.gov.kh

ពី​មុន​ប្រើ​អ៊ីនធឺណិត​ទាល់តែ​មាន​កុំព្យូទ័រ ប៉ុន្តែ​ឥឡូវ​សូម្បី​របស់​ប្រើ​ប្រាស់​សាមញ្ញៗ ក៏​មាន​ភ្ជាប់​អ៊ីនធឺណិត​ដែរក្នុងជំនាន់ឧស្សាហកម្ម ៤.០ នេះ។ តាម​ការ​ឲ្យ​ដឹង​​តាម​ប្រសាសន៍​ឯកឧត្ដម ខូវ មករា អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លើក​ឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​បំលាស់​ប្ដូរ​នៃ​យុគសម័យ​ឌីជីថល និងបច្ចេកវិទ្យា IoT, AI, Big Data និង Cloud Computing កាលពីព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៨។

(IoT)

លោកបន្ថែមថា សព្វថ្ងៃ​ក្រៅ​ពី​កុំព្យូទ័រ និង​ស្មាតហ្វូន ការ​ប្រើប្រាស់​បច្ចេកវិទ្យា Internet of things(IoT) នៅ​កម្ពុជា​​​ឃើញ​មាន​នៅ​លើ​រថយន្ត សួន​ច្បារ​សាធារណៈ អគារ និង​កាមេរ៉ា​សុវត្ថិភាព​តាម​ដង​ផ្លូវ​ខ្លះៗ តែ​ក្នុង​ចំនួន​​តិច​តួច​ប៉ុណ្ណោះ។ ដោយឡែក​ចំពោះ​ការ​រំពឹង​ទុក នៅ​ឆ្នាំ ២០២០ កម្ពុជា​នឹង​កើន​ឡើង​ចំនួន​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា Internet of things(IoT) ប្រមាណ​ជា ១០ ភាគរយបន្ថែមទៀត៕

អត្ថបទ៖ រក្សា

មតិយោបល់