• 2018-05-22 07:30:00
  • ព័ត៌មាន

ឆ្លង​កាត់​ច្រើន​សប្ដាហ៍​មក ទីបំផុត​រក​ឃើញ​ជយ​លាភី​ថ្នាក់​ជាតិ Technovation ២០១៨

  • 2018-05-22 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Technovation Cambodia ឆ្នាំ ២០១៨ ជា​កម្មវិធី​ប្រកួត​ប្រជែង​សរសេរ​កូដ​បង្កើត​កម្មវិធី​​សម្រាប់​ការ​ប្រកួត​ប្រជែង​អន្តរជាតិ ក្នុង​គោលបំណង​បង្កើន​ចំនួន​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​សហគ្រិនភាព។ ក្រោយ​ឆ្លងកាត់​ច្រើន​សប្ដាហ៍​មក ទីបំផុត​រក​ឃើញ​ជយ​លាភី​តាម​ផ្នែក​នីមួយៗ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

ខាងក្រោម​នេះ​ជា ជយ​លាភី​ថ្នាក់​ជាតិ Technovation ២០១៨

  • ជយលាភី​លេខ ១
  • កម្រិតSenior បាន​ទៅ​លើ​ក្រុម Tech Girls Cambodia ទទួល​បាន​ទឹកប្រាក់ ២,០០០,០០០ រៀល។
  • កម្រិតJunior បាន​ទៅ​លើ​ក្រុម Five Infinities ទទួល​បាន​ទឹកប្រាក់ ១,២០០,០០០ រៀល។
  • ជយលាភី​លេខ ២
  • បាន​ទៅ​លើ​ក្រុម Always Be Close(ABC) ទទួល​បាន​ទឹកប្រាក់ ១,០០០,០០០ រៀល។
  • ជយលាភី ៣ ឬ People's Choice Award
  • បាន​ទៅ​លើ​ក្រុម Estrongen ទទួល​បាន​ទឹកប្រាក់ ៦០០,០០០ រៀល។

ប្រវត្តិ​ត្រួសៗ និង​ស្នាដៃ​ក្រុម​ជយលាភី

  • ក្រុម Tech Girls Cambodia មាន​សមាជិក​ចំនួន ៥ នាក់​កំពុង​រៀន​ថ្នាក់​ទី ៧ និង​ថ្នាក់​ទី ១២ មក​ពី​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ បង្កើត​កម្មវិធី​ឈ្មោះ​ថា E-Lab ដែល​ជា​កម្មវិធី​បង្រៀន​ពិសោធន៍​វិទ្យាសាស្ត្រ​លើ​អ៊ីនធឺណិត សម្រាប់​ជា​ជំនួយ​ដល់​សិស្ស​ស្វ័យ​សិក្សា។
  • ក្រុម Five Infinities មាន​សមាជិក ៥ នាក់​មក​ពី​សាលា Liger Leadership Academy បង្កើត​បាន​កម្មវិធី​ឈ្មោះ​ថា MEP Center ដែល​ជា​កម្មវិធី​សម្រាប់​ជួយ​សម្រួល​ដល់​អ្នក​ផ្គត់​ផ្គង់​(អ្នក​លក់)​និង​អតិថិជន(អ្នក​ទិញ) ឲ្យ​ទំនាក់ទំនង​គ្នា​ងាយ​ស្រួល ក្នុង​ការ​បង់​ទឹក-ភ្លើង​ប្រចាំ​ខែ។
  • ក្រុម Always Be Close(ABC) មាន​សមាជិក ៣ នាក់​មក​ពី​សាលា Smart Kids International School ខេត្ត​សៀមរាប បង្កើត​បាន​កម្មវិធី​មួយ​ឈ្មោះ​ថា ​My Cam Guide ដែល​ជា​កម្មវិធី​សម្រាប់​ជំនួយ​ភ្ញៀវ​ទេសចរ​ទាក់ទង​ទៅ​មគ្គុទ្ទេសក៍​ទេសចរណ៍(Tour Guide)​ដែល​គួរ​ទុកចិត្ត​ពេល​ការ​ធ្វើដំណើរ​មក​ទស្សនា​ប្រទេស​កម្ពុជា។
  • ក្រុម Estrongen មាន​សមាជិក ៣ នាក់​មក​ពី​សាលា ICS International School បង្កើត​បាន​កម្មវិធី​មួយ​ឈ្មោះ​ថា TutorKH ដែល​ជា​កម្មវិធី​សម្រាប់​ភ្ជាប់​រវាង​គ្រូ​បង្រៀន ដែល​សិស្ស​អាច​ទុក​ចិត្ត​បាន​លើ​អនឡាញ ដែល​មាន​បញ្ចូល​ប្រព័ន្ធ​ចំណាត់​ថ្នាក់​គួរ​ឱ្យ​ទុកចិត្ត ដែល​ផ្អែក​លើ​ការ​បញ្ចេញ​មតិ​របស់​អតីត​សិស្ស។
រូបភាពផ្ដល់​ឲ្យ៖ Technovation Cambodia

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា

មតិយោបល់