• 2018-05-18 04:45:17
  • ព័ត៌មាន

កម្មវិធី XD របស់ Adobe ពីមុនតម្លៃ​មិនក្រោម​ ១០ ដុល្លារ ឥឡូវ​គ្មាន​អស់​មួយ​រៀល

  • 2018-05-18 04:45:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Adobe បាន​ប្រកាស​ចេញ​គម្រោង​ប្រើ​ដំបូង​ចំពោះ​កម្មវិធី​ XD គោលដៅ​សម្រាប់​អ្នក​រចនា​ UI និង​ UX អាច​ប្រើ​បាន​ដោយ​មិន​អស់​លុយ​។ តែ​គម្រោង​ ឥត​គិត​ថ្លៃ​នេះ​ មាន​ Space ត្រឹម​ ២GB និង​ប្រើ​មុខងារ​លើ​កម្មវិធី​មាន​ដែន​កំណត់​។

XD ពី​មុន​មាន​តម្លៃ​តិច​បំផុត​ ១០ ដុល្លារ​ក្នុង​មួយ​ខែ​ ប្រើ​បាន​ជាមួយ​ macOS និង​ Window ក៏​ដូចជា​លើ​ទូរសព្ទ​ផង​ដែរ​ Android និង​ iOS។

អ្នក​ក៏​អាច​ពិចារណា​លើ​កម្មវិធី​ Sketch មាន​តម្លៃ​ ៩៩ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ប៉ុន្តែ​ប្រើ​បាន​តែ​លើ​ macOS ប៉ុណ្ណោះ​ ខណៈ​ Invision Studio អាច​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ​។

គម្រោង​ធំ​របស់​ Adobe នៅ​ប៉ុន្មាន​ខែ​បន្ទាប់​នេះ​ ទាក់ទង​នឹង​មុខងារ​ XD រួមមាន​ មុខងារ​រចនា​ Prototype កម្រិត​ខ្ពស់​ និង​មាន​ Animation, អាច​ធ្វើការ​ជា​ក្រុម​ និង​អាច​ប្រើ​ Plugin ផ្សេងៗ​បន្ថែម​បាន​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ thenextweb ប្រែ​សម្រួល៖ ប៊ុនធឿន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី