• 2018-05-15 03:55:00
  • ព័ត៌មាន

​ក្រោយ​ឡើង​កាន់​តំណែង​បាន ៥ ឆ្នាំ CEO ក្រុមហ៊ុន Mazda ប្រកាស​លា​ឈប់

  • 2018-05-15 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Masamichi Kogai នាយក​ប្រតិបត្តិ​តំណាង​ក្រុមហ៊ុន Mazda Motor Corp នឹង​សម្រេច​លា​ឈប់ បន្ទាប់​ពី​កាន់​តំណែង​នេះ​បាន ៥ ឆ្នាំ។ ការ​ផ្លាស់ប្តូរ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​កំណើន​លក់​នៅ​ទីផ្សារ​អាមេរិក​មាន​ការ​កើន​ឡើង​យឺត បន្សំ​នឹង​ការ​ប្រកួតប្រជែង​ខ្ពស់​ក្នុង​ប្រទេស​ចិន។

ថ្លែង​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ Mazda បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​អនុប្រធាន​ប្រតិបត្តិ​លោក Akira Marumoto នឹង​ឡើង​មក​ជំនួស​តំណែង​នេះ ដោយ​ការ​តែងតាំង​នឹង​ប្រព្រឹត្តិ​ទៅ​ជា​ផ្លូវការ​ក្នុង​កិច្ច​ប្រជុំ​ភាគហ៊ុន​ប្រចាំ​ឆ្នាំ​នា​ថ្ងៃ​ទី ២៦ ​មិថុនា​ខាង​មុខ។

រូបតំណាងលោក Akira Marumoto

អំឡុង​ពេល ៥ ឆ្នាំ លោក Kogai បាន​បង្កើត​ទំនាក់ទំនង​យ៉ាង​ល្អ​ជាមួយ​ដៃ​គូ​ក្នុង​ស្រុក Toyota Motor Corp ខណៈ​កាល​ពី​ខែ​សីហា​កន្លង​ទៅ ធ្លាប់​ប្រកាស​ពី​ការ​រឹត​បន្តឹង​ទំនាក់ទំនង​ល្អ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ។

ប៉ុន្តែ​ប្រភព​ពី Bloomberg បាន​សង្កត់​ធ្ងន់​ទោះ​ជា​យ៉ាង​ណា​ក៏​ភាគហ៊ុន​របស់ Mazda ចាប់​មាន​ការ​ធ្លាក់​ចុះ​អំឡុង​ពេល​លោក​កាន់​អំណាច ដោយ​សារ​ក្រុមហ៊ុន​ជួប​បញ្ហា​ក្នុង​ការ​ទទួល​បាន​បច្ចេកវិទ្យា​ថ្មីៗ​ក្នុង​ឧស្សាហកម្ម​ផលិត​រថយន្ត​និង​រង​ការ​ប្រកួតប្រជែង​ខ្ពស់​ជាមួយ​ក្រុមហ៊ុន​ដទៃ។

ការ​ផ្លាស់ប្តូរ​នេះ​ក៏​ធ្វើ​ឡើង​ទន្ទឹម​គ្នា​នឹង​វិស័យ​រថយន្ត​កំពុង​ឆ្ពោះ​ទៅ​បច្ចេកវិទ្យា​បើកបរ​ស្វ័យប្រវត្តិ ភ្ជាប់​នឹង​រថយន្ត​អគ្គិសនី ហើយ​នាយក​ប្រតិបត្តិ​ថ្មី​លោក Marumoto នឹង​មាន​ផែនការណ៍​ដឹកនាំ​ក្រុមហ៊ុន​ឲ្យ​ឆ្ពោះ​ទៅ​រក​គោលដៅ​លក់​ចេញ​រថយន្ត ២ លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ ​នៅ​ឆ្នាំ ២០២៤ ទាំង​ដែល​បច្ចុប្បន្ន​លក់​បាន ១,៦ លាន​គ្រឿង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ ibtimes ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់