• 2018-05-10 10:42:00
  • ផលិតផលថ្មី

Galaxy S8 Lite ​ប្រើ​កម្លាំង​ម៉ាស៊ីន​ធុន​កណ្តាល ត្រៀមចេញលក់ហើយ​

  • 2018-05-10 10:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភព​ពី TENAA បាន​ទម្លាយ​ចេញ​នូវ​កំណែ​លេខ​ម៉ាស៊ីន​ថ្មី SM-G8950 ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ម៉ូឌែល Galaxy S8 Lite។ ផ្អែក​តាម​គណនី @MMDDJ_ បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Twitter បាន​បង្ហើប​ពី​ថ្ងៃ​ចេញ​លក់​ម៉ូឌែល​ថ្មី​លើ​គេហទំព័រ JD.com នា​ថ្ងៃ​ទី ២១ ឧសភា ។​

រាប់​ចូល​ជា​ស្មាតហ្វូន​ធុន​កណ្តាល​រំពឹង​រចនា​តួ​ខ្លួន​ដូច​ទៅ​នឹង​ម៉ូឌែល Galaxy S8 ស្ថិត​នៅ​ជម្រើស​ពណ៌​ក្រហម​និង​ខ្មៅ រក្សា​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​នៅ​ផ្នែក​ចំហៀង​កាមេរ៉ា។ អាច​បំពាក់​អេក្រង់​ទំហំ ៥,៨ អ៊ីញ ប្រភេទ Infinity Display កម្រិត FullHD+ បន្សំ​ឈីប Qualcomm Snapdragon 660 មាន RAM 4GB។ កាមេរ៉ា​មុខ​ប្រើ​ទំហំ 8MP និង​ខាង​ក្រោយ 16MP ដំណើរការ​លើ Android 8.0 Oreo និង​មាន​ថាមពល​ថ្ម ៣ ០០០mAh។

យ៉ាងណាមិញ​ចំពោះ​តម្លៃ​និង​ព័ត៌មាន​លម្អិត​ជាង​នេះ ជុំវិញ​ទីផ្សារ​ដែល​ត្រូវ​កំណត់​ចេញ​លក់​មិន​ទាន់​មាន​ការ​បង្ហើប​នៅ​ឡើយ ខណៈ​ចចាមអារ៉ាម​ខ្លះ​ល្ហិចល្ហៀង​ថា​មាន​លក់​តែ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​មួយ​គត់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់