• 2018-05-10 06:31:54
  • ព័ត៌មាន

យក​ឡាន​ចាស់​ដូរ​ឡាន​ថ្មី Mazda ៣សេរ៊ី​នេះ ក្រុមហ៊ុន​ហ៊ាន​ឲ្យ​ថ្លៃ​លើស​ទីផ្សារ ៥ ០០០ដុល្លារ

  • 2018-05-10 06:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ស្រលាញ់​ឡាន Mazda 3, Mazda 6 និង Mazda CX-3 អាច​យក​ឡាន​ដែល​ប្រើ​សព្វថ្ងៃ ម៉ូដែល​អ្វី​ក៏​បាន ទៅ​ដូរ​យក​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន​ខាង​លើ​នេះ ដោយ Mazda ធានា​ឲ្យ​ថ្លៃ​លើស​ទីផ្សារ​ខាង​ក្រៅ​ដល់​ទៅ ៥ ០០០ដុល្លារ។

លោកស្រី អ៊ុន កញ្ញា នាយក​គ្រប់​គ្រង​ទូទៅ Mazda បាន​និយាយ​ថា៖ "ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​អតិថិជន​ប្រើ​ឡាន​ថ្មី ក្រុមហ៊ុន​យើង​បាន​ផ្ដល់​តម្លៃ​ពិសេស​លើស​ទីផ្សារ ៥ ០០០ដុល្លារ ទៅ​លើ​រថយន្ត​គាត់​កំពុង​ប្រើ​បច្ចុប្បន្ន (ពេល​យក​ឡាន​ចាស់ មក​ដូរ​ឡាន​ថ្មី) ហើយ​នេះ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​បង​ប្អូន​ដែល​ចង់​ផ្លាស់​ប្ដូរ​រថយន្ត​ថ្មី ដែល​មាន​សុវត្ថិភាព ភាព​ស៊ីវិល័យ ទំនុក​ចិត្ត និង​ផាសុកភាព"។

ពេល​យក​ឡាន​ចាស់​មក​ដូរ ក្រៅ​ពី​ទទួល​បាន​ឡាន​ថ្មី​ទៅ​វិញ អ្នក​ក៏​ទទួល​បាន​ការ​ធានា ៣ឆ្នាំ និង​សេវា​ថែទាំ​រថយន្ត ២ឆ្នាំ​ទៀត​ផង ហើយ​ឡាន​សម្រាប់​ប្រូម៉ូសិន​នេះ គឺ​មាន​ទាំង​ឡាន​សេរ៊ី​ឆ្នាំ ២០១៧ និង ២០១៨ ព្រម​ទាំង​មាន​ចំនួន​កំណត់។

សម្រាប់​ព័ត៌មាន​បន្ថែម អាច​ទាក់ទង​ទៅ៖

  • ផ្ទះលេខ ៣៧៩ មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ ភ្នំពេញ លេខទូរសព្ទ 095 999 699/ 023 995 567/ 023 995 678/ 023 999 678

  • ផ្ទះលេខ ៧៥៧ មហាវិថី​ព្រះមុនីវង្ស បឹងត្របែក ខណ្ឌ​ចំការមន ភ្នំពេញ លេខទូរសព្ទ 095 999 599/ 023 988 881/ 023 977 771/ 023 999 678 ឬ​ចូល​ទៅ​ផេក​ហ្វេសប៊ុក Mazda Cambodia

Mazda 6 សេរ៊ី 2018 តម្លៃ ៥៩ ៩០០ដុល្លារ
Mazda 3 សេរ៊ី 2018 តម្លៃ ៤៧ ៥០០ដុល្លារ
Mazda CX-3 សេរ៊ី 2018 តម្លៃ ៤៧ ៩០០ដុល្លារ

អត្ថបទ៖ វិទូ

មតិយោបល់