• 2018-05-09 09:18:07
  • ព័ត៌មាន

ត្រឹម​ជា​វិបសាយ​ការងារ​មួយ​សោះ អាច​លក់​បាន​ដល់​ ១,២ ពាន់​លាន​ដុល្លារ​

  • 2018-05-09 09:18:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​​ផ្ដល់​សេវា​ផ្នែក​ធនធាន​មនុស្ស​របស់​ជប៉ុន​ឈ្មោះ​ថា​ Recruit Holdings បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា យល់​ព្រម​ទិញ​យក​វិបសាយ​ការងារ​ឈ្មោះ​ Glassdoor ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ California ក្នុង​ទំហំ​ទឹក​ប្រាក់​ ១,២ ពាន់​លាន​ដុល្លារ។

ការ​ទិញ​យក​​នេះ​ដើម្បី​បាន​សិទ្ធ​​យក​ទិន្នន័យ​ ពី​ការ​វាយ​តម្លៃ​លើ​ក្រុមហ៊ុន​ជា​ច្រើន​ និង ទិន្នន័យ​ទាក់​ទង​នឹង​ប្រាក់​បៀវត្សរ៍​ដែល​វិបសាយ​ Glassdoor មាន។ Glassdoor ជា​ក្រុមហ៊ុន​ឯកជន​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៧ ដោយ​អាច​អូសទាញ​អ្នក​បណ្ដាក់​ទុន​ជា​ច្រើន​រួម​មាន​​ មហាសេដ្ឋី​ Chase Coleman, Google Capital និង T.Rowe Price ជា​ដើម។

​​​ទោះ​មាន​ការ​ទិញ​យក​ក្ដី​ ប៉ុន្តែ​ Glassdoor នឹង​ត្រូវ​ដឹក​នាំ​ដោយ​​​លោក​ Robert Hohman ដែល​ជា​នាយក​ប្រតិបត្តិ​ និង ​ជា​សហ​ស្ថាបនិក​ ដដែល៕

ប្រភព៖ CNBC ប្រែ​សម្រួល៖ សុខហេង

មតិយោបល់