• 2018-05-08 04:04:42
  • ផលិតផលថ្មី

Lexus LX 570 ស៊េរី 2018 តម្លៃ​នៅតែ​កប់

  • 2018-05-08 04:04:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus LX 570 ស៊រី​ឆ្នាំ 2018 ជា​ប្រភេទ​ឡាន​ដែល​មាន​ភាព​ពេញ​និយម​សម្រាប់​មន្ត្រីរាជការ ឬ អ្នក​មាន​អភិជន។

រូបភាពពី Google

បើ​តាម​ម្ចាស់​ឃ្លាំង​លក់​ឡាន​មួយ​កន្លែង​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ Sabay ថា LX 570 ប្រភេទ Super Sport ម៉ូដែល​ថ្មី​នេះ​បំពាក់​ដោយ​ម៉ាស៊ីន V8 ទំហំ 5.7 លីត្រ និង​មាន​កម្លាំង​ម៉ាស៊ីន ៣៧២ សេស។

ចំពោះ​រូប​រាង​មាន​ភាព​ខុស​ប្លែក​ពី​ស៊េរី​មុន​បន្តិច​ប៉ុណ្ណោះ​គឺ​​នៅ​កាង​ខាង​មុខ ប្ដូរ​ពី​សំណាញ់​មក​ជា​ក្រឡា​ស្រួច​បញ្ឈរ​ចូល​គ្នា ប៉ា​ណា កាង​ក្រោយ ស៊ុម​ផ្លាក​លេខ ពណ៌​យ៉ាន់​ថ្មី និង​មាន​ដាក់​អក្សរ Super Sport បន្ថែម។

ចំពោះ​តម្លៃ​ដាក់​លក់​នៅ​ខ្មែរ​វិញ​លោក​បាន​បង្ហើប​ប្រាប់​ថា​មាន​តម្លៃ​ប្រហែល ២៣៥ ០០០ ដុល្លារ

លក្ខណៈ​ពិសេស​របស់ LX 570 នេះ​គឺ​ចង្កៀង​មុខ​ទាំង​សងខាង​របស់​វា​ប្រភេទ LED ​មាន​រាង​បញ្ឈរ ដែល​​ធ្វើ​ឱ្យ​ផ្នែក​មុខ​ទាំង​មូល​នៃ​រថយន្ត​​នេះ​រឹត​តែ​មាន​ទាក់ទាញ​ជាង​ស៊េរី​មុន​ៗ រី​ឯ​តាប្លូ​ខាង​ក្នុង​បំពាក់​ដោយ​ផ្ទាំង Touchscreen សម្រាប់​ផ្ដល់​ព័ត៌មាន​ផ្សេង​ៗ​ទំហំ ១២,៣អ៊ីញ​​។

បច្ចេកវិទ្យា​ទំនើប​ដែល​បាន​បំពាក់​លើ​ម៉ូដែល LX 570 ​នេះ​មាន​ដូចជា ​កាមេរ៉ា​ក្រោយ​ប្រភេទ Panorama (Panoramic Rearview Camera) ដែល​អាច​ឱ្យ​អ្នក​បើកបរ​មើល​ឃើញ​ទិដ្ឋភាព​នៅ​ខាង​ក្រោយ​រថយន្ត​បាន​យ៉ាង​ធំ​ទូលាយ ​និង​ងាយ​ស្រួល និង​ Driving Mode ពិសេស​ចំនួន ៤ (Eco, Comfort, Sport S និង​ Sport S+ ) សម្រាប់​ពិនិត្យ​មើល​ស្ថានការណ៍​ម៉ាស៊ីន​ ​ក៏ដូចជា​បូម​រថយន្ត​ជា​ដើម៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី

មតិយោបល់