• 2018-05-06 04:18:00
  • ព័ត៌មាន

ក្រុម​រ៉ូប៉ូត ITC តិច​ណូ ក្លាយ​ជា​ជើង​ឯក​ថ្នាក់​ជាតិ ត្រៀម​ទៅ​ប្រកួត​នៅ​វៀតណាម

  • 2018-05-06 04:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​ការ​ប្រកួត​ដ៏​ស្វិតស្វាញ ទីបំផុត​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​រ៉ូប៉ូត​ថ្នាក់​ជាតិ​លើក​ទី ៥ ​បាន​​រក​ឃើញ​ជើងឯក​ហើយ គឺ​ក្រុម​រ៉ូប៉ូត ITC 02 មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។

សកម្មភាព​ពេល​កំពុង​ប្រកួត

តាម​ប្រភព​ពី​ទំព័រ​ផ្លូវការ​ការ​ប្រកួត​រ៉ូប៉ូត​ថ្នាក់​ជាតិ Robocon Cambodia បាន​ឲ្យ​ដឹង​ថា ក្រុម​ជយ​លាភី លេខ​មួយ​នេះ នឹង​ក្លាយ​ជា​ក្រុម​តំណាង​កម្ពុជា ទៅ​ចូលរួម​ប្រកួត​អន្តរជាតិ ABU Robocon 2018 នៅ​ខេត្ត​នីញ​ប៊ីញ ប្រទេស​វៀតណាម នា​ចុង​ខែ​សីហា​ខាងមុខ។

បេក្ខជន​ដែល​ទទួល​បាន​ជយ​លាភី​ដូចជា៖

  • ក្រុម​ ITC 02 ទទួលបានចំណាត់ថ្នាក់លេខ ១
  • ក្រុម PPI01 ទទួលបានចំណាត់ថ្នាក់លេខ ២
  • ក្រុម RUPP01 ទទួលបានជ័យលាភីលើការរចនា
  • ក្រុម NPIC02 ទទួលបានជ័យលាភីផ្នែកវិស្វកម្ម
  • ក្រុម RUPP02 ទទួលបានជ័យលាភីលើគំនិតច្នៃប្រឌិត

ចំពោះ​ប្រាក់​រង្វាន់ ក្រុម​ទទួល​ជយលាភី​លេខ ១ ទទួល​បាន​ការ​ឧបត្ថម្ភ​បន្ថែម​ពី​ឯកឧត្ដម​រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​ចំនួន ៥០០ដុល្លារនិង​ប្រាក់​បន្ថែម ៥០ ម៉ឺន​រៀល​ផង​ដែរ៕

ក្រុម​ ITC 02 ចំណាត់ថ្នាក់លេខ ១
ក្រុម PPI01 ចំណាត់ថ្នាក់លេខ ២
ក្រុម​ RUPP ជយលាភីលើការរចនា
ក្រុម NPIC02 ជ័យលាភីផ្នែកវិស្វកម្ម
សកម្មភាព​ពេល​កំពុង​ប្រកួត| រូបភាព៖ Robocon Cambodia

អត្ថបទ៖ រក្សា

មតិយោបល់