• 2018-05-04 02:29:12
  • ព័ត៌មាន

អ្នក​ប្រើ Twitter ទាំងអស់ត្រូវ​ធ្វើ​រឿង​មួយ​នេះ​ជា​បន្ទាន់ បើមិនចង់ស៊យធំ

  • 2018-05-04 02:29:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Twitter បាន​អំពាវ​នាវ​ឲ្យ​អ្នក​ប្រើប្រាស់​ទាំង​អស់​របស់​ខ្លួន​ជាង ៣៣០ លាន​នាក់​ប្រញាប់ប្រញាល់​ក្នុង​ការ​ប្ដូរ​លេខ​សម្ងាត់​គណនី​របស់​ខ្លួន បន្ទាប់​ពី​មាន​ការ​លេច​ចេញ​នូវ Bug ដែល​បង្ហាញ​លេខ​សម្ងាត់​របស់​អ្នក​នៅ​ក្នុង​ Plain Text File (ឯកសារ​អត្ថបទ)។

ទោះ​បី​ជា​មិន​មាន​ភស្តុតាង​ពី​ការ​លេច​ធ្លាយ ឬ​ប្រើប្រាស់​លេខ​សម្ងាត់​ដោយ​ខុស​ច្បាប់​ក្ដី ក៏​ក្រុមហ៊ុន Twitter នៅ​តែ​ទាមទារ​ឲ្យ​អ្នក​ប្រើប្រាស់​រាល់​គ្នា​ប្ដូរ​លេខ​សម្ងាត់​នៅ​លើ Twitter និង​នៅ​លើ App ផ្សេង​ទៀត​ដែល​ទាក់​ទង​ជាមួយ​គណនី Twitter របស់​អ្នក​ដូច​ជា Twitterrific និង TweetDeck ជា​ដើម។

ទាក់​ទិន​នឹង​បញ្ហា​នេះ វា​កើត​ឡើង​ដោយ​សារ​តែ​ការ​រៀប​ចំ​វិធី​ផ្ទៀង​ផ្ទាត់​លេខ​សម្ងាត់ (Hashing Algorithm) របស់​ Twitter ផ្ទាល់​មិន​បាន​ប្ដូរ​ (Masking) លេខ​សម្ងាត់​ដើម ហើយ​កត់​លេខ​សម្ងាត់​នោះ​ទុក​ជា​ឯកសារ​ក្នុង Log ខាង​ក្នុង​របស់​ខ្លួន​តែ​ម្ដង។ ប៉ុន្តែ Twitter បាន​លើក​ឡើង​ពី​ការ​រក​ឃើញ Bug នេះ​ដោយ​ខ្លួន​ឯង និង​ធានា​មិន​ឲ្យ​មាន​រឿង​នេះ​កើត​ឡើង​ទៀត​ទេ។

ខាង​ក្រុមហ៊ុន​មិន​បាន​រាយការណ៍​ពី​តួ​លេខ​ នៃ​គណនី​ដែល​រង​ផល​ប៉ះពាល់​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ តាម​ហេតុផល​ដែល​ក្រុមហ៊ុន​ឲ្យ​អ្នក​ប្រើប្រាស់​របស់​ខ្លួន​ទាំង​អស់​លើ​ពិភព​លោក​ប្ដូរ​លេខ​សម្ងាត់​នោះ ប្រហែល​ជា​មាន​គណនី​មិន​តិច​ទេ​ ដែល​រង​ផល​ប៉ះពាល់៕

ចុចអាន៖

ប្រភព៖ theverge ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់