- 2018-04-30 03:50:21
- ព័ត៌មាន
ធ្លាយរឿងអាស្រូវ Twitter ក៏ធ្លាប់ចូលដៃឲ្យ Cambridge Analytica លួចប្រើទិន្នន័យអ្នកប្រើប្រាស់
- 2018-04-30 03:50:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយរឿងអាស្រូវ Twitter ក៏ធ្លាប់ចូលដៃឲ្យ Cambridge Analytica លួចប្រើទិន្នន័យអ្នកប្រើប្រាស់
ចន្លោះមិនឃើញ
រឿងរ៉ាវអាស្រូវការលេចធ្លាយទិន្នន័យអ្នកប្រើប្រាស់ Facebook ទៅដល់ដៃក្រុមហ៊ុន Cambridge Analytica កើតឡើងដោយសារលោក Aleksandr Kogan បង្កើតកម្មវិធីក្នុង Facebook ដោយឲ្យអ្នកប្រើប្រាស់ឆ្លើយសំណួរ ដើម្បីទាញយកទិន្នន័យយកទៅប្រើប្រាស់។
ថ្មីៗនេះតាមសារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Twitter ក៏ធ្លាប់ឲ្យលោក Aleksandr Kogan ចូលប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់កាលពីឆ្នាំ ២០១៥។
កាលនោះលោក Aleksandr Kogan មានក្រុមហ៊ុនមួយឈ្មោះ Global Science Research (GSR) បានទទួលការអនុញ្ញាតិឲ្យចូលមើល Tweet របស់អ្នកប្រើប្រាស់រយៈពេល ៥ខែ គិតចាប់ពី ខែធ្នូឆ្នាំ ២០១៤ ដល់ខែមេសា ឆ្នាំ ២០១៥។ នាពេលនោះ ក្រុមហ៊ុន GSR បានបង់ប្រាក់ក្នុងការចូលមើលទិន្នន័យទាំងនោះ។ នេះបើតាមការចេញមកបញ្ជាក់របស់ Twitter ផ្ទាល់។
តាមរបាយការណ៍ Tweet បានបង្កើតក្រុមត្រួតពិនិត្យផ្ទៃក្នុង តែគ្មានការលេចធ្លាយទិន្នន័យរបស់អ្នកប្រើប្រាស់ឡើយ។
Twitter បានដកក្រុមហ៊ុន Cambridge Analytica និង ដៃគូទាំងឡាយចេញពីបញ្ជីអ្នកផ្សាយពាណិជ្ជកម្ម បន្ទាប់ពីមានរឿងអាស្រូវលេចឮជាមួយនឹង Facebook។
គួរបញ្ជាក់ផងដែរថា ការរិះគន់លើ Twitter ក៏បានកើតមានតាំងតែពីពេលបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០១៦ នាំឲ្យមានការដក Application ចេញពី Platform ដល់ទៅជាង ១៤២ ០០០៕
ចុចអាន៖