• 2018-04-26 05:30:00
  • ព័ត៌មាន

លេង IG យូរ​ហើយ ចង់​ដោនឡូត​ឯកសារ​ផ្ទាល់​ខ្លួន ធ្វើ​តាម​វិធី​នេះ

  • 2018-04-26 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ បណ្ដាញ​សង្គម Instagram ទើប​ប្រកាស​បញ្ចេញ​កំណែ​ប្រែ​មុខងារ​ថ្មី​មួយ​ទៀត អាច​អនុញ្ញាតិ​ឲ្យ​អ្នក​អាច​ដោនឡូត​គ្រប់​យ៉ាង​ដែល​បាន​ចែក​រំលែក(Share) ឬ​ឯកសារ​ផ្ទាល់​ខ្លួន​យក​មក​ទុក​បាន។

មុខងារ Download Your Data នេះ​ត្រូវ​បាន Instagram បង្កើត​ឡើង​ជា​លើក​ដំបូង ដើម្បី​អនុលោម​ទៅ​តាម​ច្បាប់​រក្សា​សិទ្ធ​ឯកជន​ភាព​សហភាព​អ៊ឺរ៉ុប(GDPR)ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ត្រូវ​មាន​សមត្ថភាព​រក្សា​ឯកជនភាព​ដល់​អ្នក​ប្រើ​ប្រាស់។

មុខងារ​ថ្មី​នេះ អាច​ជួយ​ស្វែង​រក​ព័ត៌មាន​ផ្ទាល់​ខ្លួន​ពី​មុនៗ​មក និង​ដើម្បី​ជា​ការ​កំណត់​សុវត្ថិភាព​ឲ្យ​អ្នក​ប្រើ Instagram.com ​ផង​ដែរ។ ចំពោះ​របៀប​ទាញ​យក អនុវត្ត​តាម​វិធី​ខាង​ក្រោម៖

  • ចូល​ទៅ​កាន់​តំណភ្ជាប់​នេះ Download Your Data រួច​ហើយ​បំពេញ​ឈ្មោះ និង​លេខ​សម្ងាត់ gmail របស់​អ្នក
  • រង់​ចាំ​ប្រមាណ ៤៨ ម៉ោង​អ្នក​នឹង​ទទួល​បាន​សារ​ពី Instagram តាម​រយៈ Gmail ជា​ការ​ស្រេច​៕

ប្រភព៖ iclarified ប្រែ​សម្រួល៖ រក្សា

មតិយោបល់