- 2018-04-26 01:46:51
- ផលិតផលថ្មី
ចេញកាមេរ៉ា Lumix GF10 ត្រូវប៉ាន់ៗស្រីចូលចិត្តថត Selfie
- 2018-04-26 01:46:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញកាមេរ៉ា Lumix GF10 ត្រូវប៉ាន់ៗស្រីចូលចិត្តថត Selfie
ចន្លោះមិនឃើញ
ក្រុមហ៊ុន Panasonic របស់ប្រទេសថៃបានប្រកាសចេញលក់នូវកូនកាមេរ៉ា Mirrorless ជំនាន់ថ្មី ម៉ូឌែល Lumix GF10 វិវត្តប្រើប្រាស់នូវ Sensor Live MOS ទំហំ 16MP អាចផ្តិតយករូបភាពកាន់តែច្បាស់និងម៉ត់ល្អជាងមុន។ សម្របនឹងប្រព័ន្ធ Venus Engine អនុញ្ញាតឲ្យកាមេរ៉ាតូចច្រឡឹងមួយនេះ អាចចាប់យករូបភាពនិងវីដេអូដល់កម្រិត 4K ជាមួយល្បឿន Focus ត្រឹមតែ ០,០៧ វិនាទី ។
ជាមួយមុខងារ Night Mode Selfie ត្រូវប៉ាន់អ្នកលង់នឹងការថតរូប អាចទទួលបានរូបភាពពណ៌ធម្មជាតិ ភ្លឺស្រស់ស្អាត មិនថាតែនៅទីតាំងងងឹត។ បន្សំពីនេះប្រព័ន្ធ Background Control បើកឲ្យអ្នកប្រើ អាចកែប្លង់ផ្ទៃខាងក្រោយទៅជាព្រាលក្រោយពេលថត សក្ដិសមសម្រាប់អ្នកចូលចិត្តថត Selfie ពេលធ្វើដំណើរកម្សាន្ត។
រចនាពិសេសនូវមុខងារ Beauty Retouch បើកប្រើលើអេក្រង់ទំហំ ៣ អ៊ីញ ជួយឲ្យអ្នកអាចកែផ្ទៃមុខកាន់តែសស្រស់ស្អាត, ជួយឲ្យធ្មេញកាន់តែស និងលុបបំបាត់មុនលើផ្ទៃមុខ បន្សំការតុបតែងលេងពណ៌មួយចំនួនផ្សេងទៀតជាមួយ Filter ប្រមាណ ២២ Effects។
ស្ថិតក្នុងវិមាត្រខ្លួន ៦៤,៦ x ៣៣,៣ x ១០៦,៥ ម.ម និងទម្ងន់ ២៧០ ក្រាម មានជម្រើសពណ៌ ៤ រួមមានទឹកក្រូច, ស៊ីជម្ពូ, ប្រផេះ និងខ្មៅ។ សម្រាប់ទីផ្សារប្រទេសថៃកាមេរ៉ា Lumix GF10 នឹងដាក់លក់ក្នុងតម្លៃ ២៣ ៩៩០ បាត ឬប្រហែល ៧៦០ ដុល្លារ ជាមួយការថែមជូននូវ microSDCard 4K 16GB និង LUMIX G Case មួយយ៉ាងស្រស់ស្អាត។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: