- 2018-04-25 01:56:48
- ផលិតផលថ្មី
ប្រៀបធៀបទើបដឹងត្រកូលថ្មី E5 Plus ខុស E4 Plus យ៉ាងណា
- 2018-04-25 01:56:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រៀបធៀបទើបដឹងត្រកូលថ្មី E5 Plus ខុស E4 Plus យ៉ាងណា
ចន្លោះមិនឃើញ
ស្មាតហ្វូនស៊េរី G តម្លៃធូរថ្លៃរបស់ Motorola មានការចាប់អារម្មណ៍ច្រើន។ តែស៊េរី E ក៏មានគុណភាព គួរឲ្យកត់សម្គាល់ផងដែរ។ នៅពេលជាមួយគ្នា ក្រុមហ៊ុនបានបង្ហាញ Moto G6 ហើយក៏មានវត្តមាន Moto E5 Plus ថ្មីផងដែរ។
#ចុះមានអ្វីប្លែកបើប្រៀបជាមួយ Moto E4 Plus?
Moto E4 Plus បានបំពាក់ Chip MediaTek MT6737 ខណៈ Moto E5 Plus បានបំពាក់ Chip Qualcomm Snapdragon 435 ជំនួសវិញ។ Chip ទាំងពីរនេះ មានសមត្ថភាពបំពេញការងារក្នុងល្បឿនស្រដៀងគ្នា គ្រាន់តែ Snapdragon 435 លឿនជាងបន្តិច។
ចំពោះ Storage Moto E5 Plus មាន 32GB ខណៈម៉ូដែលចាស់មានជម្រើស 16GB ឬ 32GB។ ស្មាតហ្វូនម៉ូដែលទាំងពីរមាន RAM 3GB។
ទូរសព្ទទាំងពីរប្រើថ្មទំហំធំ មានថាមពល 5000mAh អាចប្រើបានលើសមួយថ្ងៃ បើប្រើល្មមៗ ហើយ Moto E5 Plus មានបច្ចេកវិទ្យា TurboPower (សាកថ្មបានលឿន) ថាមពល 15W ខណៈ Moto E4 Plus មានបច្ចេកវិទ្យាសាកថ្មលឿនធម្មតា ថាមពល 10W ដែលប្រើពេលសាកយូរជាង។
ជារួម ទូរសព្ទទាំងពីរ មានសមត្ថភាពស្រដៀងគ្នា គ្រាន់តែម៉ូដែលថ្មីដំណើរការ និងសាកថ្មបានលឿនជាងបន្តិច។
ម៉ូដែលថ្មី មើលទៅមានលក្ខណៈទំនើបជាង ដោយផ្ទៃខាងក្រោយប្រើកញ្ចក់ ខណៈ Moto E4 Plus ប្រើលោហៈជំនួសវិញ។ ដូចនឹងម៉ូដែលទូរសព្ទ Moto ផ្សេងទៀត ដែលមានសមាមាត្របណ្ដោយ និងទទឹងអេក្រង់ទំហំ 18:9។
Moto E4 Plus មានប៊ូតុង Home ស្ថិតនៅក្រោមអេក្រង់ ខណៈ Moto E5 Plus ប្រើប៊ូតុងលើអេក្រង់ និងផ្លាស់ប្ដូរមុខងារស្កេនម្រាមដៃទៅក្រោយ។ ទូរសព្ទទាំងពីរ មានរន្ធកាស (Headphone jack) និងរន្ធ MicroUSB។
ចំពោះភាពស្ថិតស្ថេរក្នុងការប្រើប្រាស់ Moto E4 Plus ទំនងល្អជាង ដោយផ្ទៃក្រោយប្រើលោហៈ (Metal) មិនមែនកញ្ចក់ (Glass) ងាយនឹងបែកពេលធ្លាក់។ ម៉ូដែលទាំងពីរ មិនមានមុខងារការពារជម្រាបទឹកនោះទេ។ បើនិយាយពីរូបរាង Moto E5 Plus មើលទៅស្អាតជាង។
Moto E4 Plus មានអេក្រង់ទំហំ 5.5អ៊ីង Resolution 1 280 x 720 Pixels ដែលអាចបម្លែងទៅដង់ស៊ីតេ Pixel ប្រមាណ 267 Pixels ក្នុងមួយអ៊ីង។ រីឯ Moto E5 Plus មានអេក្រង់ទំហំ 6 អ៊ីង Resolution 1 440 x 720 pixels ផ្ដល់ដង់ស៊ីតេ Pixel ប្រមាណ 268។
Moto E4 Plus មានកាមេរ៉ាក្រោយទំហំ 13 Megapixels ជាមួយ Lens មាន Apertures f/2.0 ខណៈកាមេរ៉ាមុខទំហំ 5 Megapixels។ ចំពោះ Moto E5 Plus មានកាមេរ៉ាក្រោមទំហំ 12 Megapixels ជាមួយ Lens មាន Apertures f/2.0 ខណៈកាមេរ៉ាមុខទំហំ 8 Megapixels តែមានមុខងារច្រើនជាង ដូចជា មុខងារសម្គាល់មុខ Phase Detection Autofocus, HDR និងមុខងារមួយចំនួនទៀត។
Moto E4 Plus មកជាមួយ Android 7.1.1 Nougat ខណៈ Moto E5 Plus មកជាមួយ Android 8.0 Oreo។ ទូរសព្ទទាំងពីរមិនទាន់ មានប្រើ Android P នោះទេ តែទទួលបានកំណែទម្រង់សុវត្ថិភាពថ្មីៗ។
ទូរសព្ទ Moto មានមុខងារស្ទើរតែដូចនឹង Android ពី Stock (ទម្រង់ដើម) តែក្រុមហ៊ុនបន្ថែមមុខងារមួយចំនួនទៅកាន់ប្រព័ន្ធ ដូចជាទូរសព្ទមានមុខងារ Moto Actions អាចឲ្យអ្នកបើក និងគ្រប់គ្រងកម្មវិធីប្រើ Gestures ដូចជាបង្វិលករដៃពីរដងដើម្បីបើកកម្មវិធីកាមេរ៉ា។
Moto E5 Plus នៅទីនេះជាទូរសព្ទល្អ ដំណើរការលឿន រូបរាងស្អាត គួរឲ្យទាក់ទាញ រួមជាមួយផ្ទៃកញ្ចក់នៅខាងក្រោយ និងអេក្រង់ទំហំធំ។ មែនទែនទៅ មិនមែនមានន័យថា Moto E4 Plus មិនល្អក្នុងការទិញប្រើនោះទេ ហើយបើអ្នកចង់វិនិយោគថវិកាតិចតួច និងចាប់អារម្មណ៍ស៊េរី E អាចរង់ចាំតម្លៃធ្លាក់ចុះបន្តិច ពេល E5 Plus មានលើទីផ្សារ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ