- 2018-04-25 02:08:22
- ផលិតផលថ្មី
ដំឡើង iPhone 7 Plus ពី 32 GB ឡើងទំហំ 512GB ដាក់តម្លៃលក់ឡើងកប់
- 2018-04-25 02:08:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំឡើង iPhone 7 Plus ពី 32 GB ឡើងទំហំ 512GB ដាក់តម្លៃលក់ឡើងកប់
ចន្លោះមិនឃើញ
ក្រុមការងារ EverythingApplePro ដែលមាន Subscriber ប្រមាណ ៥,៤ លាននាក់លើគេហទំព័រ YouTube បានលើកយកការ Review ស្មាតហ្វូនពិសេសមួយ គឺម៉ូឌែល iPhone 7 Plus មានទំហំផ្ទុកដល់ 512GB ផលិតឡើងដោយជើងខ្លាំង Federico Cerva ។
ខាងក្នុងវីដេអូ បានបង្ហើបពីវិធីដំឡើង ដោយត្រូវដកចោលនូវឈីបដើមមកពីនាយ និងជំនួសដោយឈីបថ្មី ប៉ុន្តែជំហាននីមួយៗរាងមានភាពស្មុគស្មាញបន្តិច។
ដំបូងឡើយម៉ាស៊ីន iPhone 7 Plus មួយគ្រឿងនេះមានទំហំផ្ទុក 32GB ក្រោយមកក៏ដំឡើងដល់ 512GB ហើយដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS 11.2.5 ប៉ុន្តែតាមការវាយតម្លៃពីកម្មវិធី Jazz Disk Bench បន្ទាប់ពី Upgradge ឈីប ម៉ាស៊ីនក៏ស្រាប់តែទទួលបានពិន្ទុខ្ពស់ជាង iPhone 8 Plus ទៅទៀត។
រំឭកថា Federico Carva បានទិញឈីបទំហំ 512GB ចេញពី iPad Pro ក្នុងទីផ្សារប្រទេសចិន ដើម្បីមកសម្រិតសម្រាំងលើ iPhone 7 Plus មួយគ្រឿងនេះ ហើយប្រកាសលក់លើគេហទំព័រ eBay មានតម្លៃ ១ ៥០០ ផោនឬជាង ២ ០០៨ ដុល្លារ ។
ទស្សនាវីដេអូខាងក្រោម:
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: