- 2018-03-20 08:00:00
- ព័ត៌មាន
អ្នកប្រើ S8/S8+ អាចអាប់ដេត Android Oreo បានហើយនៅឡើយតែ...
- 2018-03-20 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ S8/S8+ អាចអាប់ដេត Android Oreo បានហើយនៅឡើយតែ...
ចន្លោះមិនឃើញ
បន្ទាប់ពីរង់ចាំដំណឹង Android Oreo យ៉ាងយូរអស់ជិតកន្លះឆ្នាំ ពេលនេះអ្នកប្រើ Galaxy S8 និង S8+ អាចឡើងទៅ Android ជំនាន់ចុងក្រោយបានហើយ។ យ៉ាងណាមិញ ក្នុងតារាងគេនៅមិនទាន់ដឹងពីដំណឹង Galaxy Note8 នៅឡើយទេ ឃើញចេញតែរូបភាព Screenshot ពី Oreo បន្តិចបន្តួចប៉ុណ្ណោះ។
ដើម្បីអាចអាប់ដេតបាន អ្នកគ្រាន់តែចូលទៅ Setting->about Phone->System Update ជាការស្រេច។ ចំពោះស្មាតហ្វូន Android ដទៃក៏អាចអាប់ដេតបានដោយអនុវត្តតាមការណែនាំខាងលើ ប៉ុន្តែមិនមែនជា Android Oreo ទេអាចជា Nougat(7.0) ឬ Mashmallow(6.0) ជាដើម។
#ចង់ដឹងមានអ្វីថ្មី ទស្សនាវីដេអូខាងក្រោម៖
Android Oreo មានបន្ថែមមុខងារថ្មីៗជាច្រើនដូចជា Notification Dots ដែលអាចបង្ហាញ Notification ឲ្យឃើញលើ Icon របស់កម្មវិធី។ ពេលចុចឲ្យយូរលើ Icon របស់កម្មវិធីវានឹងបង្ហាញព័ត៌មានដូចជា Notification ស្រដៀងនឹងមុខងារ 3D Touch លើ iOS ដែរ។
មុខងារមួយទៀតគឺ Picture-in-Picture ដែលអាចឲ្យទស្សនាវីដេអូអំឡុងពេលប្រើប្រាស់កម្មវិធីដទៃបាន។ ចំណែកមុខងារ Autofill អាចចងចាំនូវឈ្មោះគណនី និង លេខសម្ងាត់ដើម្បីអាចចូលទៅកាន់គណនីណាមួយបានរហ័ស។ មិនតែប៉ុណ្ណោះប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយនេះក៏មានបន្ថែមរូប Emoji ថ្មីៗជាច្រើនដែរ៕