- 2018-03-12 13:44:55
- ព័ត៌មាន
ធៀបគុណភាពកាមេរ៉ា Pixel 2 XL និង Galaxy S9+ បានដឹងខ្លាំងជាងគ្នាម្យ៉ាងម្នាក់
- 2018-03-12 13:44:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធៀបគុណភាពកាមេរ៉ា Pixel 2 XL និង Galaxy S9+ បានដឹងខ្លាំងជាងគ្នាម្យ៉ាងម្នាក់
ចន្លោះមិនឃើញ
ការវិវត្តនៃកាមេរ៉ាលើស្មាតហ្វូន Galaxy S9+ របស់ក្រុមហ៊ុន SAMSUNG ឆ្នាំនេះ ធ្វើបានល្អជាងមុនរហូតឆក់តំណែងលេខ ១ មាន ៩៩ ពិន្ទុ ឈរលើត្រកូល Pixel មានត្រឹមតែ ៩៨។ យ៉ាងណាមិញដើម្បីឲ្យដឹងសខ្មៅ ថ្ងៃនេះក្រុមការងារ SuperSaf បានលើកយកស្មាតហ្វូនទាំង ២ មកប្រៀបធៀបគ្នា លើសមត្ថភាពកាមេរ៉ាទាំងផ្នែកខាងមុខនិងខាងក្រោយ។
គូសបញ្ជាក់ថា S9 Plus ប្រើកាមេរ៉ាភ្លោះក្រោយទំហំ 12+12MP អមមុខងារទប់លំនឹង OIS និង 2x Optical Zoom ហើយកាមេរ៉ាមុខ 8MP បន្សំប្រព័ន្ធ Autofocus។ ក្រឡេកទៅគូប្រជែង Pixel 2 XL មានត្រឹមមួយគ្រាប់នៅខាងក្រោយទំហំ 12.2MP និងខាងមុខ 8MP។
សរុបលទ្ធផលជារួមសម្រាប់ការថតសន្លឹកប្រភេទរូបភាពធម្មតា, Portrait និងនៅ Low-light គុណភាពរូបផ្តិតចេញពី Pixel 2 XL អាចនិយាយថាធ្វើបានល្អជាង Galaxy S9 Plus ប៉ុន្តែក្នុងលក្ខខណ្ឌ Optical Zoom គុណភាពរូបចាប់ចុះអនថយលើត្រកូល Pixel ដោយលេចចេញគ្រាប់ Noise ច្រើន ចាញ់ត្រកូល Galaxy របស់ SAMSUNG។ ចំណុចនេះហើយដែលក្រុមការងារ DxOMark ហ៊ានឲ្យពិន្ទុដល់ ១០៤ យកឈ្នះ ៩៩ លើ Pixel 2 XL។
ក្រឡេកទៅការថតវីដេអូមិនថាការស្រូបសំឡេងនិងមុខងារ Slow-mo យើងអាចឲ្យពិន្ទុខ្ពស់ទៅលើ Galaxy S9+ គ្រាន់មានចំណុចមួយដែលស្មាតហ្វូនជំនាន់ក្រោយនេះចាញ់គេ គឺការទប់លំនឹង Stabilization ធ្វើមិនបានល្អដូចស្មាតហ្វូន Google ឡើយ។
ទស្សនាវីដេអូខាងក្រោម:
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: