- 2018-03-12 02:54:57
- ព័ត៌មាន
មហាសេដ្ឋីក្មេងជាងគេទាំង ៨ នាក់ សុទ្ធតែមានបានដោយសារបច្ចេកវិទ្យា
- 2018-03-12 02:54:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាសេដ្ឋីក្មេងជាងគេទាំង ៨ នាក់ សុទ្ធតែមានបានដោយសារបច្ចេកវិទ្យា
ចន្លោះមិនឃើញ
ទិន្នន័យពីមហាសេដ្ឋីប្រចាំឆ្នាំ ២០១៧ របស់វិបសាយ Hurun បានបង្ហាញថាមហាសេដ្ឋីវ័យក្មេងជាងគេដែលមានសរុប ៨ រូប សាងខ្លួនពីបាតដៃទទេ សុទ្ធតែជាបុគ្គលផ្នែកបច្ចេកវិទ្យា។ មហាសេដ្ឋីទាំង ៨ នាក់រួមមាន ៖
១. John Collison វ័យ ២៧ ឆ្នាំ
ជាសហស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យា Stripes ជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មទូទាត់ប្រាក់តាមអ៊ីនធឺណិតដល់ក្រុមហ៊ុនដទៃ។ មានការវាយតម្លៃថាក្រុមហ៊ុននេះមានតម្លៃរហូតដល់ ៩,២ ពាន់លានដុល្លារ ។ ចំណែកឯ John មានទ្រព្យសម្បត្តិសរុប ១,២ ពាន់លានដុល្លារ គិតត្រឹមឆ្នាំ ២០១៧។
២. Evan Spiegel វ័យ ២៧ ឆ្នាំ
Evan Spiegel គឺជាអ្នករួមចំណែកបង្កើត Snapchat ជាបណ្ដាញទំនាក់ទំនងសង្គមដ៏ល្បីមួយ ដោយគិតត្រឹមខែកុម្ភៈ ឆ្នាំ ២០១៨ មានអ្នកប្រើប្រាស់សកម្ម ១៨៧ លាននាក់។ គិតត្រឹមឆ្នាំ ២០១៧ លោក Evan មានទ្រព្យសម្បត្តិ ៣,២ ពាន់លានដុល្លារ ។
៣. Bobby Murphy វ័យ ២៩ ឆ្នាំ
នេះក៏ជាសហស្ថាបនិក Snapchat មួយរូបដែរ ដោយមានទ្រព្យសម្បត្តិសរុប ៣,២ ពាន់លានដុល្លារ ។
៤. Patrick Collision វ័យ ២៩ ឆ្នាំ
Patrick គឺជាបងប្រុសរបស់ John Colllison និងជាសហស្ថាបនិកក្រុមហ៊ុន Stripes ដោយមានទ្រព្យសម្បត្តិសរុប ១,៣ ពាន់លានដុល្លារ ។
៥. Rishi Shah វ័យ ៣២ ឆ្នាំ
ជាសហស្ថាបនិកនៃក្រុមហ៊ុន Outcome Health ជាក្រុមហ៊ុនមួយផ្គត់ផ្គង់បច្ចេកវិទ្យាដល់មន្ទីរសុខភាព ដោយគិតត្រឹមឆ្នាំ ២០១៧ សហស្ថាបនិករូបនេះមានទ្រព្យសម្បត្តិសរុប ៣,៩ ពាន់លានដុល្លារ ។
៦. Shraddha Agarwal វ័យ ៣២ ឆ្នាំ
Shraddha គឺជាដៃគូបង្កើតក្រុមហ៊ុន Outcome Health របស់ Rishi Shah ដោយគិតត្រឹមឆ្នាំ ២០១៧ មានទ្រព្យសម្បត្តិសរុប ១,១ ពាន់លានដុល្លារ ។
៧. Mark Zuckerberg វ័យ ៣៣ ឆ្នាំ
ជាមហាសេដ្ឋីវ័យក្មេងដែលមានទ្រព្យសម្បត្តិសរុប ៧៩ ពាន់លានដុល្លារ (គិតត្រឹមឆ្នាំ ២០១៧) ហើយគ្រប់គ្នាស្គាល់ថាជាអ្នកបង្កើតបណ្ដាញសង្គមយក្ស Facebook។
៨. Dustin Moskovitz វ័យ ៣៣ ឆ្នាំ
Dustin គឺជាអ្នករួមបង្កើត Facebook មួយរូប ដែលមានអ្នកស្គាល់តិចតួចបំផុត។ គិតត្រឹមឆ្នាំ ២០១៧ លោកមានទ្រព្យសម្បត្តិសរុប ១៥ ពាន់លានដុល្លារ ៕
ចុចអាន៖