- 2018-03-06 06:49:04
- ព័ត៌មាន
ស្រាយចម្ងល់រឿង នៅខ្មែរ S9/S9+ មានអត់គ្រប់ទំហំហើយ តម្លៃថ្លៃជាងប្រទេសមួយចំនួនទៀត
- 2018-03-06 06:49:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាយចម្ងល់រឿង នៅខ្មែរ S9/S9+ មានអត់គ្រប់ទំហំហើយ តម្លៃថ្លៃជាងប្រទេសមួយចំនួនទៀត
ចន្លោះមិនឃើញ
ទូរសព្ទ Galaxy S9/S9+ បានទទួលកុម្ម៉ង់ទុកមុនហើយនៅខ្មែរ បន្ទាប់ពីចេញនៅអេស្ប៉ាញប៉ុន្មានថ្ងៃប៉ុណ្ណោះ តែបែរជាមិនមានទំហំ 64GB ដូចប្រទេសនៅប៉ែកអឺរ៉ុប ឬជិតខាង ហើយតម្លៃ ក៏ហាក់ខុសគ្នាគួរសមផងដែរ ដោយខ្លះថ្លៃជាង ហើយខ្លះថោកជាង។
លោក រតនា សោភ័ណ ប្រធានផលិតផលទូរសព្ទដៃ Samsung កម្ពុជា បានឆ្លើយតបនឹងរឿងនេះ ក្នុងកម្មវិធីសម្ពោធ S9/S9+ នៅថ្ងៃទី៣ មីនា ថា៖ "យើងមើលទៅតាមមតិអ្នកប្រើប្រាស់ គាត់អត់ចង់បាន 64GB ទេ ណាមួយយើងចង់ឲ្យអ្នកប្រើប្រាស់ មានអារម្មណ៍ថា មានស៊ីម២ មេម៉ូរីក៏ធំស្រាប់ ដោយមិនចាំបាច់ទិញមេម៉ូរីក្រៅថែម"។
Galaxy S9 មានតម្លៃ 128GB = ៨៥៩ដុល្លារ និង S9+ មានតម្លៃ 128 GB = ៩៤៩ដុល្លារ និង256 GB = ៩៩៩ដុល្លារ សម្រាប់ការកុម្ម៉ង់ទុកមុនពីថ្ងៃទី៣-១៥ មីនា ដែលថោកជាងប្រទេសមួយចំនួនក្នុងប៉ែកអឺរ៉ុប និងប្រទេសជិតខាងដូចជាថៃជាដើម។
លោក រតនា សោភ័ណ បានបញ្ជាក់ថា៖ "នៅខ្មែរអាចនឹងថោកជាងប្រទេសជាច្រើននៅអាស៊ីយើង ហើយអាចនឹងតំបន់អឺរ៉ុបខ្លះដែរ ចំពោះអ្នកដែលថា នៅយើងថ្លៃជាង អាចមកពីគាត់ច្រឡំនឹង 64GB ដោយសារនៅខ្មែរយើងអត់មានទំហំនឹងទេ ហើយពេលខ្លះជាតម្លៃខាង Operator អ៊ីចឹង យើងអត់អាចមកប្រៀបជាមួយនឹងប្រទេស Open Market បានទេ”។
Operator សំដៅទៅលើទូរសព្ទដែលភ្ជាប់ជាមួយគម្រោងស៊ីមហើយស្រេច ដែលតម្លៃអាចនឹងថោកជាងទិញពីក្រុមហ៊ុន ឬទិញពីប្រទេស Open Market ដោយខាងក្រុមហ៊ុនស៊ីម អាចនឹងដាក់តម្លៃទូរសព្ទថោកបន្តិច ដើម្បីឲ្យអតិថិជនប្រើប្រាស់ស៊ីមរបស់ខ្លួន ជាមួយនឹងលក្ខខណ្ឌផ្សេងៗទៀត ដូចជាការបង់ប្រចាំខែជាដើម។ នេះបើតាមសំដីប្រធានផ្នែកទូរសព្ទដៃ Samsung នៅកម្ពុជា ខាងលើ។
ក្នុងកម្មវិធីសម្ពោធជាផ្លូវការនៅសណ្ឋាគារ សុខា របស់ Smartphone ត្រកូល S សេរ៊ីចុងក្រោយខាងលើ ក្រៅពីការធ្វើបទបង្ហាញពីខាងថ្នាក់ដឹកនាំ Samsung ក៏មានការចូលរួមពីម្ចាស់ហាងលក់បន្តជាច្រើនអ្នក រួមទាំងឯកអគ្គរាជទូតសុច្ឆន្ទៈទាំង ២រូប គឺកញ្ញា ឱក សុគន្ធកញ្ញា និងកញ្ញា មាន សូនីតា ផងដែរ។
Galaxy S9/S9+ បង្ហាញខ្លួនជាមួយនឹងរូបរាងមិនខុសគ្នាប៉ុន្មាននឹង S8/S8+ ឡើយ តែបន្ថែមជាមួយនឹងមុខងារខ្លាំងៗមួយចំនួន ដូចជាកាមេរ៉ា ដែលអាចចាប់យករូបភាពយឺតបំផុតដល់ទៅ 960fps ថតពេលយប់បានល្អ ជាមួយ F1.5 ព្រមទាំងមាន AR Emoji និងចំណុចពិសេសជាច្រើនទៀត៕