- 2018-03-01 01:49:34
- ផលិតផលថ្មី
មុនជះលុយយក Galaxy S8 និង Galaxy S9 មើលការប្រៀបធៀបសិនទៅ
- 2018-03-01 01:49:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុនជះលុយយក Galaxy S8 និង Galaxy S9 មើលការប្រៀបធៀបសិនទៅ
ចន្លោះមិនឃើញ
SAMSUNG បានប្រកាសបង្ហាញនូវស្មាតហ្វូនជំនាន់ក្រោយ Galaxy S9/S9+ ក្នុងរចនាបថរូបរាងស្រដៀងម៉ូឌែលចាស់ តែមានការពង្រឹងលក្ខណៈសម្បត្តិម៉ាស៊ីនគួរឲ្យកត់សម្គាល់។ ចម្ងល់ចាក់ដោត បានសួរថាតើអ្នកគួរសម្រេចចិត្តទិញ Galaxy S9 ឬរង់ចាំ Galaxy S8 ឲ្យធ្លាក់ថ្លៃសិន?
លទ្ធផលប្រៀបធៀបចំណុចសំខាន់ៗដូចខាងក្រោម នឹងត្រួសត្រាយផ្លូវដ៏ល្អមួយសម្រាប់អ្នក:
+ការរចនានិងអេក្រង់:
ពុំមានការផ្លាស់ប្ដូរនៅផ្នែកខាងមុខដោយ Samsung រក្សាអេក្រង់ Galaxy S9 ទំហំ ៥,៨ អ៊ីញ QHD+ Amoled និង S9+ ទំហំ ៦,២ អ៊ីញ ដូចម៉ូឌែលចាស់ ប៉ុន្តែត្រង់ផ្នែកខាងក្រោយប្តូរចោលនូវទ្រនាប់ស្កេនខ្ចៅដៃមកដាក់ខាងក្រោមកាមេរ៉ា ក្រោយផ្ទុះការរិះគន់ខ្លាំងកាលពីឆ្នាំទៅ។
មួយវិញទៀតសោត S9 ក៏បន្ថែមពណ៌ថ្មី Lilac Purple (ស្វាយ) មានភាពទាក់ទាញ គ្រាន់កម្រាស់ខ្លួននិងទម្ងន់ ឡើងខ្ពស់ជាង S8 បន្តិច ក៏ព្រោះដោយការបន្ថែមនូវបច្ចេកវិទ្យាថ្មីខាងក្នុងម៉ាស៊ីន។
+តម្លៃ:
ពិតណាស់ដែល S9 រក្សាតម្លៃខ្លួនបានយ៉ាងល្អដូចពេល S8 ចេញដំបូង ដោយក្នុងទីផ្សារអាមេរិក S9 ថ្លៃ ៧១៩ ដុល្លារ និង S9+ ថ្លៃ ៨៣៩ ដុល្លារ ។ តាមការរំពឹងទុកជំនាន់ចាស់នឹងធ្លាក់ថ្លៃក្បែរ ៧០ ដុល្លារនាប៉ុន្មានសប្ដាហ៍បន្ទាប់ ប៉ុន្តែប្រភពពីគេហទំព័រក្រៅស្រុក លើទីផ្សារ Amazon នៅអង់គ្លេសគេសង្កេតឃើញ S8 ខ្លះលក់ថោកជាងមុនប្រហែល ២០០ ដុល្លារ ឯណោះ។
+ថាមពលថ្មនិងល្បឿន:
និយាយត្រង់ទំហំថាមពលថ្ម ៣ ០០០mAh នៃការប្រើប្រាស់ លទ្ធផលបានបង្ហាញគឺមានភាពខុសគ្នាបន្តិចបន្តួចសឹងតែមិនអាចយកជាការបាន។ ខណៈល្បឿន S9 ប្រើឈីបជំនាន់ថ្មី Snapdragon 845 ឬ Exynos 9810 មានល្បឿនអង្គគណនា 2,7GHz ឈរលើជំនាន់មុន Snapdragon 835 ហក់បានត្រឹម 2,3GHz។
យ៉ាងណាមិញលទ្ធផលតេស្តផ្ទាល់ច្បាស់នឹងភ្នែក ថា S9 លឿនជាង S8 កម្រិតណានោះ បច្ចុប្បន្នក៏កំពុងស្ថិតក្នុងការរង់ចាំ។
+កាមេរ៉ា:
ចំណុចរសើបបំផុតរបស់ S9 គឺត្រង់ផ្នែកកាមេរ៉ាជំនាន់ថ្មី ដែលផ្តោតលើសមត្ថភាពពិសេសក្នុងការថតរូបនៅទីតាំងងងឹត។ ប៉ុន្តែ S9 អន់ជាង S9+ ត្រង់ការបំពាក់កាមេរ៉ាភ្លោះ គ្រាន់ម៉ូឌែលទាំង ២ មានមុខងារពិសេសមួយឲ្យឈ្មោះ Super Low Light ដែលអាចទម្លាក់ Aperture ពី f/2,4 ទៅ f/1,5 ដោយស្វ័យប្រវត្តិនៅពេលងងឹត ជំរុញឲ្យកម្រិតរូបភាពច្បាស់ម៉ដ្ឋល្អ មិនខុសពីការផ្លាស់ប្ដូរនៃភ្នែកមនុស្ស។
អ្វីដែលសំខាន់ Dual Pixel 12MP ក៏គាំទ្រការថតវីដេអូ Super Slow-mo នូវលក្ខខណ្ឌ 960fps ដូចអ្វីដែលក្រុមហ៊ុន SONY ធ្លាប់បង្ហាញកាលពីឆ្នាំទៅ។ ស្របពេលកាមេរ៉ាមុខទំហំ 8MP គាំទ្រមុខងារស្កេនផ្ទៃមុខ អនុញ្ញាតឲ្យម្ចាស់ S9 អាចប្រើមុខងារ VR Emojis ដូច Animoji របស់ក្រុមហ៊ុន Apple ដូច្នោះដែរ។
+ចំណុចថ្មីផ្សេងទៀត:
S9 បន្តឲ្យអ្នកគាំទ្រពេញចិត្ត ត្រង់ការមិនដករន្ធដោតកាសទំហំ ៣,៥ មិល្លីម៉ែត្រ ផ្ទុយទៅវិញបំពាក់នូវ Speaker ប្រភេទ Dolby Atmos ដែលទទួលការផ្គត់ផ្គង់ដោយក្រុមហ៊ុន AKG។ សំឡេងផលិតចេញមកនូវបរិវេណ ៣៦០ ដឺក្រេ ហើយលឺច្បាស់ល្អជាងមុនប្រហែល ១,៤ ដង ធៀបនឹង S8។
អ្វីដែលពិសេសផ្សេងទៀតគឺការគាំទ្ររន្ធបន្ថែម microSD ដល់ទៅ 400GB ស្របពេលជំនាន់មុន គាំទ្រត្រឹម 256GB ប៉ុណ្ណោះ។ ចេញពីប្រអប់ស្រាប់អាចរត់លើ Android Oreo ដែលប្រិយមិត្ត S8 ទន្ទឹមរង់ចាំយូរណាស់មកហើយ។
+តើអ្នកគួរជ្រើសយកមួយណា?
លទ្ធផលគឺស្ថិតក្នុងការរង់ចាំរបស់អ្នករាល់គ្នា ប្រសិនណាតម្លៃ S8 ធ្លាក់ចុះច្រើនដល់ទៅក្បែរ ២ សន្លឹក ដូចទីផ្សារក្រៅស្រុក នៅអំឡុងថ្ងៃ S9 ចេញលក់ជាផ្លូវការ ម្ល៉ោះអ្នកគួរពិចារណាឈរត្រឹមជំនាន់ចាស់សិនល្អជាង។
ដោយផ្អែកលើការប្រើប្រាស់ត្រូវសួរខ្លួនឯងថា តើអ្នកនឹងប្រើ microSD ដល់ទំហំ 400GB ដែរឬទេ? អ្នកនឹងឧស្សាហ៍ប្រើមុខងារថតវីដេអូ Slow-mo ឬអត់? ចុះទម្លាប់នៃការស្កេនខ្ចៅដៃដូចឆ្នាំទៅ? ពិតណាស់បើលើកត្រង់ផ្នែកកាមេរ៉ាមានការវិវត្តក្រាស់ក្រែលខុសពីម៉ូឌែលមុន ប៉ុន្តែត្រឹមលក្ខណៈសម្បត្តិផ្លាស់ប្ដូរប៉ុននេះ បើអ្នកចង់បានថ្មី គួរស្ថិតក្នុងលក្ខខណ្ឌ S9 ថ្លៃខ្ពស់ជាងត្រឹម ៥០ ទៅក្បែរ ១០០ ដុល្លារនោះទើបសក្ដិសម។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: